Sony ចេញទូរទស្សន៍ Bravia OLED 4K HDR ថ្មីយ៉ាងទំនើបបំពាក់បច្ចេកវិទ្យាសំឡេង Acousic Surface ដំបូងគេលើលោក តម្លៃ $5000
ក្រុមហ៊ុន Sony នៅសប្ដាហ៍នេះ បានបង្ហាញចេញទូរទស្សន៍ទំនើបស៊េរីថ្មីបំពាក់ដោយអេក្រង់ OLED 4K Ultra HD មានតម្លៃ ៥០០០ដុល្លារ ដល់អតិថិជនរបស់ខ្លួនបានភ្លឺភ្នែកជាមួយបច្ចេកវិទ្យាទូរទស្សន៍ចុងក្រោយនេះ។ ទូរទស្សន៍ថ្មីនេះ បង្ហាញរូបបានថ្លាច្បាស់ល្អ ជាមួយបច្ចេកវិទ្យាសំឡេងថ្មីគឺ Acoustic Surface ហើយមានរូបរាងឌីហ្សាញល្អប្លែកគេ។ នេះបើតាមការលើកឡើងពីក្រុមហ៊ុន Sony ផ្ទាល់។