ម្ចាស់​សៀវភៅ Phnom Penh Capital City ជា​អ្នកណា?​



Michael Waibel មាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ផ្នែក​ភូមិវិទ្យា ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ និង​ជា​ប្រធាន​គម្រោង​នៅ​មហាវិទ្យាល័យ​ភូមិវិទ្យា​នៃ​សាកលវិទ្យាល័យ Hamburg ប្រទេស​អាល្លឺម៉ង់​។ គាត់​ក៏​ជា​និពន្ធ​នាយក​នៃ​សារព័ត៌មាន​វាយតម្លៃ​ដោយ​អ្នកជំនាញ PACIFIC GEOGRAPHIES និង​សមូហកម្ម​សៀវភៅ PAZIFIK FORUM ផងដែរ​។​ នៅ​ឆ្នាំ​២០០១ គាត់​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​របស់គាត់​ផ្នែក​អភិវឌ្ឍន៍​ទីក្រុង​នៅ​ក្រុង​ហាណូយ នៅ​សាកលវិទ្យាល័យ Goettingen ប្រទេស​អាល្លឺម៉ង់​។ ការស្រាវជ្រាវ​របស់គាត់​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​ក្រុង គោលនយោបាយ​កាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ គោលនយោបាយ​លំនៅដ្ឋាន​មាន​ប្រសិទ្ធភាព​ថាមពល របៀប​រស់នៅ​អនុគ្រោះ​ចំពោះ​បរិស្ថាន អាកប្បកិរិយា​របស់​វ​ណ្ណៈ​កណ្តាល​នៅក្នុង​ទីក្រុង ព្រមទាំង​អភិបាលកិច្ច (​បៃតង​) ទីក្រុង និង​អភិវឌ្ឍន៍​បៃតង​។​ ​នៅ​ឆ្នាំ​២០១៤ គាត់​បាន​សហការ​បោះពុម្ព​ឯកសារ​រូបថត​ដំបូង​របស់គាត់​អំពី​ការអភិវឌ្ឍ​ទីក្រុង ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន Goethe ប្រទេស​វៀតណាម​៖ ដោយមាន​ការជួយឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ជាច្រើន សៀវភៅ​ខ្នាត​ធំ​ចំនួន ៣០០ ទំព័រ “TP. ហូជីមិញ​៖ ទីក្រុង​យក្ស​” បានទទួល​មតិ​ត្រឡប់​ដ៏​គួរ​ឲ្យ​សោមនស្ស​រីករាយ​។ នៅ​ឆ្នាំ​២០១៥ ក្រុង​ហាណូយ​បាន​ក្លាយជា​ចំណុច​ផ្តោត​ម្តង ហើយ​សៀវភៅ “​ហាណូយ​៖ រដ្ឋធានី​” ត្រូវបាន​បោះពុម្ព​។ ក្នុង​ឆ្នាំ​ដដែល​នោះ សៀវភៅ​នេះ​បានទទួល​ពានរង្វាន់​ដ៏​ល្បី​គឺ “Bùi Xuân Phái – សេចក្តីស្រឡាញ់​ចំពោះ​ហាណូយ​” នៅក្នុង​ប្រភេទ "​ស្នាដៃ​ល្អ​បំផុត​"​។ នៅ​ឆ្នាំ​២០១៦ សៀវភៅ​ទី​បី​ត្រូវបាន​បោះពុម្ព ដែលមាន​ចំណងជើង​ថា "​ដា​ណា​ង​៖ ទីក្រុង​ច្រាំង​សមុទ្រ ដែល​ណែនាំ​បង្ហាញ​អំពី​មជ្ឈមណ្ឌល​សកម្មភាព​ទីក្រុង​ដ៏​ធំ​នៃ​វៀតណាម​កណ្តាល ក្រុង​ដា​ណា​ង និង​រមណីយដ្ឋាន​វប្ប​ធម៌​នៃ​តំបន់​ជុំវិញ​។ សៀវភៅ “Phnom Penh Capital City​" គឺជា​សៀវភៅ​ទី​បួន​នៅក្នុង​សមូហកម្ម​នេះ​។ អ្នកគាំទ្រ​ចម្បង​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺ​ស្ថានទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំរាជធានី​ភ្នំពេញ ធនាគារ​អេស៊ីលីដា​កម្ពុជា ធនាគារ KFW អាល្លឺម៉ង់ និង - ជាថ្មី​ម្តងទៀត - Audi ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​។​ ព័ត៌មាន​បន្ថែម​អំពី​សៀវភៅ និង​បញ្ជី​គម្រោង​របស់គាត់​អាច​រកបាន​នៅក្នុង​វេ​ប​សាយ​៖ www.michael-waibel.de ​

X
5s