ប្រទេស​ ១៤​ដែល​មាន​​សុទិដ្ឋិនិយម​បំផុត​​​​អំពី​​សេដ្ឋកិច្ច​អនាគត​​​​



ជា​ការ​ពិត​ក្នុង​នាម​ជា​ឪពុក​ម្ដាយ​​ ចង់​ឱ្យ​កូន​ៗ​រស់​នៅ​ក្នុង​ពិភព​មួយ​ដ៏​ល្អ​ប្រសើរ​នា​ពេល​អនាគត។ ប៉ុន្តែ​ស្ថានភាព​​​សេដ្ឋកិច្ច​​សាកល​​ដែល​​មាន​កំណើន​យឺត​ ធ្វើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​​ពិភពលោក​មាន​ភាព​មិន​ប្រាកដ​ប្រជា​ថា​ សេដ្ឋកិច្ច​នា​ពេល​អនាគត​នឹង​ផ្ដល់​នូវ​​មូលដ្ឋាន​ដ៏​រឹងមាំ​និង​ប្រសើរ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​នោះ​ទេ។

ក្រុមហ៊ុន​​ផ្ដល់​សេវា​ប្រឹក្សា​យោបល់​អន្តរជាតិ​មួយ​ឈ្មោះ​ Brunswick ​ទើប​តែ​បាន​​បញ្ចេញ​លទ្ធផល​នៃ​ការ​ធ្វើ​ការ​ស្ទង់មតិ​សកល​មួយ​​នៅ​ប្រទេស​ចំនួន​ ២៦​ ​លើ​ទំហំ​ sample (sample population) ​ប្រមាណ​ជាង​ ៤​ម៉ឺ​ន​នាក់។ ​ការ​ស្ទង់មតិ​​​រួម​បញ្ចូល​នូវ​​​ប្រធាន​បទ​ជា​ច្រើន​ដូច​ជា​ ការ​ធ្វើ​សាកលភាវូបនីយកម្ម​ និង​ស្វ័យ​ប្រវត្តិកម្ម​ជា​ដើម។ ​សំណួរ​មួយ​ដែល​ក្រុមហ៊ុន​បាន​សួរ​នៅ​ក្នុង​ការ​ស្ទង់មតិ​នោះ​គឺ​ ៖«​នៅ​ពេល​ដែល​ក្មេង​​ៗ​នា​ពេល​បច្ចុប្បន្ន​មាន​អាយុ​​ស្មើ​លោក​​អ្នក​​ តើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ​យ៉ាង​ម៉េច​បើ​​ធៀប​ទៅ​នឹង​​ស្ថានភាព​របស់​អ្នក​បច្ចុប្បន្ន? ​អ្នក​គិត​ថា​ ​ប្រសើរ​ឡើង ​អន់​ជាង​មុន​ ឬ​ក៏​គ្មាន​អ្វី​ប្រែ​ប្រួល?»

​​​ខាង​ក្រោម​ គឺ​ជា​ប្រទេស​ចំនួន​ ១៤ ​ដែល​មាន​សុទិដ្ឋិនិយម​បំផុត​ចំពោះ​អនាគត​ផ្អែក​តាម​កម្រិត​នៃ​សុទិដ្ឋិនិយម​សុទ្ធ (net optimistic)៖

១) ​ចិន​​

២) ឥណ្ឌា​

៣) អារ៉ាប់​រួម

​ ៤) ឥណ្ឌូណេស៊ី​

៥)​ ថៃ​

៦) ​ប្រេ​ស៊ីល

​ ៧) ហុងកុង​

៨) សិង្ហបុរី​

៩) ហ្វាំងឡង់ដ៍​

១០) ដាណឺម៉ាក​

១១) ប៉ូឡូញ

១២) មិស៊ីកូ

១៣)​ សហរដ្ឋ​អាមេរិក​

១៤) អាហ្វ្រិចខាងត្បូង​ ​​​​​​

X
5s