ឥឡូវមាន Laptop តូចសម្រាប់ដាក់តាមហោប៉ៅទៀត! ម៉ាក GPD Pocket មាន RAM 8GB និង ROM 128GB តម្លៃចាប់ពី $399
បន្ទាប់ពីទទួលបានមូលនិធិជាង ១លានដុល្លារអាមេរិក នៅសប្ដាហ៍ដំបូងបន្ទាប់ពីគម្រោង Laptop ត្រូវបានលើកឡើងនៅលើគេហទំព័រ Indiegogo នៅថ្ងៃដំបូងរួចមក ចំណែកពេលនេះ គម្រោងបានជាប់មូលនិធិដល់ ២,១លានដុល្លារហើយ។ កុំព្យូទ័រតូចនេះ មានឈ្មោះថា GPD Pocket ដែលមានទំហំអេក្រង់តូចទំហំ ៧អ៊ីញ ល្មមអាចដាក់ក្នុងហោប៉ៅ ងាយស្រួលយកតាមខ្លួន។