ពិសេស​ណាស់! ឥឡូវ​នេះ​អ្នក​អាច​ប្រើ Gmail ​លើ​ទូរស័ព្ទ Android ផ្ញើ​លុយ (Send Money) ឱ្យ​គ្នា​បាន!​



ថ្មីៗ​នេះ Google បាន​ដាក់​ឱ្យ​ប្រើ​មុខងារ​ផ្ញើ​ប្រាក់ (send money) ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន តាម​កម្មវិធី gmail មាន​នៅ​លើ​ទូរស័ព្ទ Android ផ្ទាល់។ ការ​ដាក់​ចេញ​មុខងារ​ថ្មី​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ស្វែងរក​រុករក​ខ្នាត​យក្ស​នេះ ធ្លាប់​បាន​បញ្ចេញ​មុខងារ ផ្ទេរ​ប្រាក់​ដោយ​ប្រើ​ Google Wallet ​ផ្ញើ​ប្រាក់​តាម Gmail ​នៅ​លើ​កុំព្យូទ័រ Desktop ប៉ុន្មាន​ឆ្នាំ​នេះ​រួច​មក​ហើយ ប៉ុន្តែ​ប្រហែល​មិន​សូវ​មាន​អ្នក​បាន​ដឹង។

ឥឡូវ​នេះ អ្នក​ប្រើ Gmail app នៅ​លើ​ស្មាតហ្វូន Android គឺ​អាច​ផ្ញើ ឬ​ស្នើ​សុំ​ប្រាក់​ពី​នរណា​ម្នាក់​បាន រួម​ទាំង​អ្នក​ដែល​គ្មាន​អាសយដ្ឋាន Gmail ​ក៏​បាន។ មុខងារ​ថ្មី​នេះ គឺ​មាន​លក្ខណៈ​ងាយស្រួល​ប្រើ​នោះ​ទេ ដោយ​គ្រាន់តែ​ចុច​លើ​រូប​សញ្ញា attachment ​ហើយ​ចុច​លើ “Send money”។ នោះ Google Wallet នឹង​លោត​ឡើង ជាមួយ​សំនួរ​ថា តើ​អ្នក​ចង់​ផ្ញើ​នូវ​ទឹកប្រាក់​ប៉ុន្មាន ​ហើយ​វា​នឹង​ធ្វើការ forward ​ការ​ទូទាត់​ (payment) របស់​អ្នក​ទៅ​កាន់​អ្នក​ទទួល (recipient)។

អ្នក​ទទួល​មិន​ចាំបាច់​មាន​អាសយដ្ឋាន Gmail ក៏​បាន ពោល​គេ​អាច​ទៅ​ដក​ប្រាក់​នៅ​ធនាគារ​ផ្ទាល់​នូវ​ចំនួន​ទឹកប្រាក់​ដែល​ដៃគូ​ផ្ញើ​ឱ្យ ហើយ​អ្នក​ក៏​អាច​កំណត់​ទម្រង់ការ​ប្រើប្រាស់​របៀប​នេះ​នៅ​ពេល​ក្រោយៗ​ទៀត​ក៏​បាន។ មុខងារ​ផ្ញើ​ប្រាក់​ដោយ​ការ​ប្រើ​មុខងារ Wallet ជំនួយ​នេះ គឺ​វា​មិន​ដូច​សេវាកម្ម​ប្រកួតប្រជែង​ដូច​ជា Venmo ឬ Square Cash នោះ​ទេ អ្វី​ដែល​ដូច​គ្នា​គឺ​ថា សេវាកម្ម​ទាំង​នោះ ដំណើរការ​បាន​តែ​សម្រាប់​អ្នក​រស់នៅ​អាមេរិក​ប៉ុណ្ណោះ។

គេ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ចាប់អារម្មណ៍​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេវាកម្ម​ផ្ញើ​សារ ដោយ​បន្ថែម​មុខងារ​ ជា​បទពិសោធន៍​ថ្មីៗ​ដល់​អ្នក​ប្រើ ជាក់ស្ដែង​ការ​បន្ថែម​សេវា​ផ្ទេរ​ប្រាក់​តាម​ Gmail ​ឬ តាម FB Messenger ដែល Facebook ទើប​ប្រកាស​កាលពី​កន្លង​ទៅ​តែម្ដង ដែល​វា​គាំទ្រ​សេវាកម្ម​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដូច​ជា PayPal, Stripe, TransferWise និង​ផ្សេង​ទៀត។ ហើយ​ក្រុមហ៊ុន Snapchat ក៏​បាន​ចេញ​មុខងារ​ទូទាត់​ថ្លៃ​ចំណាយ​តាម​កម្មវិធី Snapcash បាន​ផង​ដែរ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s