បើអ្នកមានសញ្ញាបែបនេះ គេហៅអ្នកជា«មនុស្សក្បាលរឹង»មិនខុសទេ!!!
អ្នកមិនអាចជោគជ័យបានទេ បើអ្នកមិនទាំងស្គាល់ខ្លួនឯងច្បាស់ផងនោះ។ ដូចនេះសូមអ្នកកុំច្រឡំពាក្យថា «ក្បាលរឹង»ទៅជាពាក្យ«ក្លាហាន»អី ព្រោះន័យទាំង២នេះគឺខុសគ្នាស្រឡះ ។ សញ្ញាបែបនេះ ដែលបង្ហាញថាអ្នកជា«មនុស្សក្បាលរឹង»៖
១) ខ្លាចរអាមិនចង់សាកអ្វីដែលថ្មីៗ៖ មនុស្សក្បាលរឹងតែខ្លាចមិនចង់ផ្លាស់ប្ដូរអ្វីថ្មីទេ។ មនុស្សដែលមិនចង់ផ្លាស់ប្ដូរអ្វីសោះ គឺជាមនុស្សដែលតែងតែរស់នៅក្នុងពិភពប្រកែកនឹងអ្នកដទៃ ។ យល់ល្អអ្នកគួរអនុញ្ញាតឲ្យខ្លួនឯង ផ្លាស់ប្ដូរអ្វីដែលថ្មីផង មិនថាវាពិបាកឬយ៉ាងណាក្ដីទេ។
២) ប្រកែកអ្នកដទៃ គ្រប់រឿង៖ មនុស្សក្បាលរឹងពិបាកនឹងទទួលស្គាល់ពីកំហុសខ្លួនណាស់។ គេតែងមានលេសបែបនេះឬបែបនោះ ដើម្បីការពារខ្លួនឯងរហូត។ គេហាក់ដូចជាមិនយល់ពីអារម្មណ៍របស់អ្នកដទៃ ដែលគិតមកលើខ្លួនទេ អ្វីដែលគេគិតថាត្រូវគឺត្រូវហើយ។ ហាមអ្នកដទៃ មកវិនិច្ឆ័យផ្ដេសផ្ដាស។
៣) មិនដែលផ្លាស់ប្ដូរគំនិតខ្លួនទេ៖ រាល់ការគិតរបស់ពួកគេ គឺគេគិតថាត្រូវ និងសមហេតុសមផលរួចទៅហើយ។ ដូចនេះមិនថាគំនិតអ្នកដទៃ ល្អឥតខ្ចោះយ៉ាងណាឡើយ គេមិនខ្ចីស្ដាប់ ហើយមិនចង់ផ្លាស់ប្ដូរអ្វីដែលគេមានទាំងអស់ហ្នឹង។
៤) មិនចង់ពាក់ព័ន្ធ នឹងអ្វីដែលមិនមែនជាចំណង់ចំណូលចិត្តខ្លួន៖ បើម្នាក់នោះ ចូលចិត្ត ឬក៏ជឿទៅលើអ្វីមួយហើយ គេងប់ស្ដាប់តែរឿងទាំងនោះប៉ុណ្ណោះ។ ចំណែកឯរឿងដែលគេស្អប់ និងមិនចង់លឺ គេមិនខ្ចីចំណាយពេលទៅពាក់ព័ន្ធស្ដាប់អ្នកដទៃឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ pakwired