​ដើម​ចម​ ៩​ យ៉ាង ​​​ដែល​ធ្វើ​​​ឱ្យ​អ្នក​មិន​អាច​ក្លាយ​ជា​​អ្នក​មាន​បាន​​អស់​មួយ​ជីវិត​​



អ្នក​ណា​ក៏​ដោយ​ក៏​ចង់​ក្លាយ​ជា​អ្នក​មាន​លុយ​​ និង​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ដែរ​ ​ប៉ុន្តែ​សំណួរ​សួរ​ថា​ ៖«​ដើម្បី​​ក្លាយ​ជា​អ្នក​មាន​បាន​​ តើ​ត្រូវ​ដើ​តាម​វិធី​ណា?»។ ​ខាង​​ក្រោម​នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មិន​អាច​​ក្លាយ​ជា​អ្នក​មាន​បាន។

១) ​ខ្លាច​បរាជ័យ​

អ្នក​ដែល​ក្លាយ​បរាជ័យ​ច្បាស់​ជា​មិន​ហ៊ាន​រកស៊ី​អី​នោះ​ទេ។ ​ដើម្បី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ចូរ​អ្នក​គិត​ថា​ បរាជ័យ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​​ឆ្ពោះ​ទៅ​រក​ជោគជ័យ។ តាម​រយៈ​បរាជ័យ​នេះ​​ហើយ​ដែល​ធ្វើ​​ឱ្យ​មនុស្ស​​ និង​មហាសេដ្ឋី​ជា​ច្រើន​នាក់​មាន​ថ្ងៃ​នេះ។ ​ដូច្នេះ​ត្រូវ​ហ៊ាន​សាកល្បង​ កុំ​​​ខ្លាច។

២) ​អ្នក​គិត​ថា​ អ្នក​មិន​អាច​ជោគជ័យ​បាន​ទេ

នេះ​គឺ​ជា​គំនិត​អវិជ្ជមាន​​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​​ឃ្លាត​កាន់​តែ​ឆ្ងាយ​ពី​ពាក្យ​​ថា​ "​អ្នក​មាន" ឬ​ "សេដ្ឋី"។ ​នៅ​ពេល​ដែល​គិត​ថា​​អ្នក​នឹង​ជោគជ័យ​កាន់​តែ​ខ្លាំង​ នោះ​អ្នក​នឹង​កាន់​តែ​ខិត​ទៅ​កាន់​ជិត​​គោលដៅ​របស់​អ្នក។ ​ត្រូវ​មាន​ស្រមៃ​ខ្ពស់។ បើ​អ្នក​មិន​ដឹង​ថា​ចាប់​ផ្ដើម​យ៉ាង​ម៉េច​ទេ​ សូម​​អាន​សៀវភៅ "Think and Grow Rich” របស់​លោក​ Napoleon Hill។

៣) ​អ្នក​សេពគប់​ជា​មួយ​មនុស្ស​ខុស​៖

សុភាសិត​ដ៏​ពេញ​និយម​មួយ​​លើក​ឡើង​ថា​ "​ប្រាប់​​ខ្ញុំ​ពី​មិត្ត​របស់​អ្នក​ ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​ អ្នក​ជា​មនុស្ស​យ៉ាង​ម៉េច"​។ សុភាសិត​នេះ​បាន​បង្ហាញ​ពី​សារសំខាន់​នៃ​សេពគប់​មិត្តភក្ដិ។ សេព​គប់​មិត្ត​អ្នក​រក​ស៊ី​ នឹង​ធ្វើ​​ឱ្យ​មាន​គំនិត​រក​ស៊ី​ដែរ​ តែ​បើ​សេព​គប់​ចំ​មនុស្ស​បោរ​ឡែ​ នោះ​លោក​អ្នក​នឹង​បោរ​ឡែ​ដែរ​ជា​មិន​ខាន។

៤) ​អ្នក​គិត​ថា​ អ្នក​​គ្មាន​ជំនាញ​និង​បទ​ពិសោធន៍​រក​ស៊ី​ទេ

នេះ​ជា​ការ​ដាក់​កំណត់​ខ្លួន​ឯង។ ​​ជំនាញ​ និង​បទ​ពិសោធន៍​មិន​មែន​ហាម​អ្នក​មិន​អាច​រក​ស៊ី​នោះ​ទេ។​អ្នក​មិន​ទាន់​ហួស​ពេល​ឯណា​ ដ៏​រាប​ណា​អ្នក​នៅ​មាន​ជីវិត​ ដូច្នេះ​ត្រូវ​ចេះ​ស្រវា​​ឱកាស​ និង​ចាប់​រៀន​សូត្រ​ពី​គេ។

៥) ​អ្នក​គ្មាន​គោលដៅ​ច្បាស់​លាស់

ពិត​ណាស់​ថា​ បើ​អ្នក​មិន​បាន​បង្កើត​ និង​កំណត់​គោលដៅ​ច្បាស់​លាស់​នោះ​ទេ​ នោះ​អ្នក​មិន​អាច​ ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ។ បន្តិច​ស្រមៃ​ចង់​ធ្វើ​នេះ​ បន្តិច​ស្រមៃ​ចង់​ធ្វើ​នោះ​ទេ​ ផែន​ការ​អីចេះ​ ផែនការ​អី​ចុះ​ នោះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​​មិន​អាច​​ក្លាយ​ជា​អ្នក​មាន។ ​ត្រូវ​កំណត់​គោលដៅ​មួយ​ច្បាស់​លាស់​សម្រាប់​ខ្លួន​ ​ហើយ​គោលដៅ​នោះ​មិន​ត្រូវ​រេ​​ដូច​ចុងស្រល់​នោះ​ទេ។

៦) ​​អ្នក​មិន​សូវ​ចេះ​​ត្រូវ​ជ្រាវ​តាម​អ៊ីនធឺណិត​

​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដូច​ជា​បណ្ដាញ​សង្គម​មិន​មែន​គ្មាន​ប្រយោជន៍​នោះ​ទេ​ វា​នឹង​ផ្ដល់​នូវ​ព័ត៌មាន​​បង្ហាញ​ពី​និន្នាការ​របស់​មនុស្ស​ និង​ការ​​ផ្លាស់​ប្ដូរ​របត់​សង្គម​​​តាម​រយៈ​ពិភព​ឌីជីថល។​ បើ​លោក​អ្នក​មិន​ខ្វល់​នឹង​វា​ ឬ​មិន​បាន​ប្រើ​ប្រាស់​ត្រឹម​ត្រូវ​នោះ​ទេ​ ច្បាស់​ណាស់​លោក​អ្នក​​មិន​ដឹង​ថា​ ពិភពលោក​​ដើរ​ដល់​ណា​ហើយ? អ្នក​មាន​​គេ​រក​ស៊ី​យ៉ាង​ម៉េច​ខ្លះ? គេ​ចែក​រំលែក​គំនិត​​អ្វី​ខ្លះ? ​សូម​​ប្រើ​​វា​ឱ្យ​មាន​ប្រយោជន៍។

៧) លេង​ល្បែង​

​​​មិន​ត្រឹម​តែ​មិន​អាច​​ក្លាយ​ជា​អ្នក​មាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លោក​​អ្នក​នឹង​អស់​ពី​ខ្លួន​ថែម​ទៀត​ផង​ប្រសិន​បើ​លោក​អ្នក​ជ្រើស​រើស​យក​វិធី​លេង​ល្បែង​ដើម្បី​ក្លាយ​ជា​អ្នក​មាន។ ចូរ​អ្នក​លេង​ល្បែង​អាជីវកម្ម​ កុំ​លេង​ល្បែង​ស៊ីសង។

៨) គ្មាន​អ្នក​​បង្ហាញ​ផ្លូវ​​៖

ដើម្បី​ក្លាយ​ជា​អ្នក​រក​ស៊ី​ លោក​អ្នក​ក៏​ត្រូវ​ការ​អ្នក​បង្ហាញ​ផ្លូវ​ដែរ។ ​ពេល​ខ្លះ​មនុស្ស​មិន​មែន​នៅ​សុខ​ៗ​ ​ចេះ​ធ្វើ​អ្វី​ដែល​​ត្រូវ​នោះ​ទេ។ ​ជា​យោបល់​លោក​អ្នក​គួរ​រាប់​អាន​​និង​​ស្វែង​រក​អ្នក​ដែល​បង្ហាញ​ផ្លូវ​ពី​ការ​រក​ស៊ី​​ដល់​អ្នក។

៩) កុំ​មើល​ឃើញ​លុយ​ជា​រឿង​អាក្រក់៖

មាន​មនុស្ស​មួយ​ចំនួន​យល់​​ឃើញ​ថា​ លុយ​ជា​ប្រភព​នៃ​អំពើ​អាក្រក់។ នេះ​ជា​ការ​យល់​ខុស​។ យើង​ពី​និយាយ​ពី​ការ​រក​ស៊ី​ និង​និយាយ​ពី​ការ​រកស៊ី​ដោយ​សុច្ចរិត​ ហើយ​កុំ​គិត​​ឱ្យ​សោះ​​ថា​លុយ​ជា​ប្រភព​នៃ​អំពើ​អាក្រក់​គ្រប់​យ៉ាង។ ​ត្រូវ​គិត​ថា​ បើ​អ្នក​អត់​លុយ​ ជីវិត​របស់​អ្នក​​ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​លំបាក​យ៉ាង​ណា?

X
5s