មហាសេដ្ឋីមានជាងគេនៅអាស៊ី Li Ka-shing៖ បើអ្នកគ្មានចិត្តធំមួយទេ អ្នកនឹងមិនជោគជ័យឡើយ!
«បើអ្នកគ្មានចិត្តធំមួយទេ អ្នកនឹងមិនជោគជ័យឡើយ!» នេះជាពំនោលដ៏មានអត្ថន័យរបស់មហាសេដ្ឋីប្រចាំទឹកដីហុងកុងរូបនេះ។ ពំនូលនេះលោកបានផ្សារភ្ជាប់ទៅនឹងបទពិសោធន៍នៃការខិតខំប្រឹងប្រែងធ្វើការងារកាលពីនៅក្មេង។ លោកលើកឡើងក្នុងអត្ថន័យពេញលេញដូច្នេះថា ៖«មិនថាអ្នករឹងមាំ ឬមានសមត្ថភាពប៉ុណ្ណានោះទេ បើអ្នកគ្មានចិត្តធំមួយទេ អ្នកនឹងមិនជោគជ័យឡើយ»។
ចិត្តធំ ក្នុងអត្ថន័យរបស់លោក គឺសំដៅលើមហិច្ឆតាផ្សារភ្ជាប់ទៅហ្នឹងក្ដីសុបិនដ៏ធំមួយសម្រាប់ជីវិត។ បើអ្នកគ្មានក្ដីសុបិនសម្រាប់ខ្លួនឯងផង តើមានអ្វីទៅដែលអាចកំណត់កត្តាជោគជ័យរបស់អ្នកបាន។ បើអ្នកជ្រុលជាបង្កើតក្ដីសុបិនសម្រាប់ខ្លួនឯង គួរតែបង្កើតក្ដីសុបិននោះឱ្យធំ ទើបអាចកំណត់កត្តាជោគជ័យរបស់អ្នកបាន។ សូមបញ្ជាក់ថា យោងតាមទស្សនាវដ្ដី Forbes លោក Li Ka-shing ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតនៅទ្វីបអាស៊ី ដែលបច្ចុប្បន្នមានប្រហែល ៣១.៣ពាន់លានដុល្លារគិតត្រឹមខែកុម្ភៈ ដើមឆ្នាំ២០១៧នេះ៕