រឿងធម្មតាៗ នៃការកើតមុន ដែលយុវវ័យភាគច្រើនគិតខុសថា វាធ្ងន់ធ្ងរ!
បើអ្នកមិនបានពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញសើស្បែកទេនោះ អ្នកប្រហែលគិតថាមុន គឺពិតជាមេរោគសើស្បែកដែលពិបាកព្យាបាលហើយ។ តោះសាកអានអត្ថបទខាងក្រោមដើម្បីបង្កើនការយល់ដឹងជាងមុនសិនទៅ!!!
១) មានមុខគឺមានមុនហើយ វាគឺជារឿងធម្មជាតិ៖ ការឡើងមុនមិនមែនជាកំហុសអ្នកណាទេ។ វាកើតឡើងដោយសាររឿងច្រើន ដែលអ្នកមិនអាចគ្រប់គ្រងបាន។ វាមិនមែនមក ពី សូកូឡាដែលអ្នកបានញុំា ឬគ្រឿងទេសនានាទេ។ វាកើតឡើងដោយសារតែបម្លាស់ប្ដូរអ័រម៉ូនរបស់អ្នកតែម្ដង។
២) ផលិតផលនានាមិនអាចកម្ចាត់ មុនបានមួយយប់ឡើយ៖ មិនថា ផលិតផលណាដែលអ្នក បានឃើញ មិនថាវាថ្លៃយ៉ាងណា ទេ គ្មានផលិតផលណាដែលអាចកម្ចាត់មុនបានជា ក្នុងមួយយប់ឡើយ។ យ៉ាងណាក៏ចំណាយពេល១ទៅ២អាទិត្យដែរទើបអាចបាត់មុនខ្លះ។
៣) អ្នកនឹងមិនងាយស្រកមុនឡើយ បើអ្នកប្រើប្រាស់ផលិតផលខុសលក្ខខណ្ឌ៖ ពេលខ្លះផលិតផលហាក់ដូចជាមិនត្រូវនឹងមុខអ្នក តែមិនមែនមកពីផលិតផលអន់ទេ គឺមកពីអ្នកប្រើវាខុស។ អ្នកអាចប្រើវាខុសពេល ប្រើតិចពេក ឬក៏ប្រើច្រើនពេក ដែលជាហេតុនាំឲ្យមុនមិនទៅណា។
៤) ស្រីៗ មានមុនខ្លួនគឺជារឿងធម្មតាទេ៖ សម្រាប់ស្ដ្រី ពួកគេត្រូវការពាក់សំលៀកបំពាក់រាងសិច ស៊ីខ្លះ ហេតុនេះបើខ្លួនមានសុទ្ធតែមុន ពួកគេនៅមិនសុខឡើយ ។ ដូចនេះអ្នកអាចប្រើប្រាស់សាប៊ូណាដែលអាចកម្ចាត់មុនខ្លួនបាន ហើយប្រើវាឲ្យបានជាប់លាប់ព្រោះមុនទាំងនោះមិនងាយបាត់ដូចមុនលើមុខទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ verywell