តើការចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញធ្វើឡើងជាផ្លូវការនៅពេលណា?
ការចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញដែលជាប្រព័ន្ធថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្ដើមជាផ្លូវការនៅដើមឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើយោងតាមការថ្លែងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៧ កន្លងទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។
ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសបន្ថែមទៀតថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីអាស៊ាននៅពេលដែលសហគមន៍នេះត្រូវបានបង្កើតឡើង ហើយប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះនឹងកាន់តែផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មទាំងឡាយដែលកំពុងរកស៊ីនៅប្រទេសកម្ពុជា។ សូមរង់ចាំតាមដាន Biz Khmer ដើម្បីទទួលបានព័ត៌មានលម្អិតនៃការចុះបញ្ជីនេះ៕
ដោយ៖ រតនៈវិភូ