ឱកាស​ប្រកួតប្រជែង​​​​បង្កើត​វីដេអូ​អប់រំ​ស្ដី​ពី​ការបោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដើម្បី​ឈ្នះ​​​រង្វាន់​​​ទូរស័ព្ទ​ស្មានហ្វូន​



សម្រាប់​លោក​​អ្នក​ដែល​ចង់​បញ្ចេញ​សមត្ថភាព​ក្នុង​ការ​ផលិត​វីដេអូ​ខ្លី​​បែប​អប់រំ ​​អាច​​ចូល​រួម​​ការ​ប្រកួត​ប្រជែង​​​ផលិត​​វីដេអូ ​អប់រំ​ខ្លី​ស្ដី​ពី​ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ​​រួច​ផ្ញើ​មក​កាន់​ការិយាល័យ JICA នៅ គ.ជ.ប ​​ដែល​រយៈ​ពេល​នៃ​ការ​ប្រកួត​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២១ ខែ កុម្ភៈ ដល់​ថ្ងៃ​ទី ២៩ ខែ​មិនា ឆ្នាំ ២០១៧ ដើម្បីឈ្នះរង្វាន់ជាច្រើន។ ​ ​​​​លោក​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​​​ដូចជា ​ទី១​​​​​​ ​​ជាប្រជា​ពលរដ្ឋ​រស់​នៅ​ប្រទេស​កម្ពុជា(អ្នក​ចូល​រួម​ម្នាក់/មួយ​ក្រុម អាច​ដាក់​ជូន​ជា​វីដេអូ​មួយ​តែ​ប៉ុណ្ណោះ។ ទី២​ មន្ត្រី និង​សមាជិក​គ្រួសារ​របស់​មន្ត្រី គ.ជ.ប និង​មន្ត្រី​របស់ JICA មិន​អាច​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​នេះ​ទេ។ ​​ចំពោះ​ការ​ផលិត​​វីដេអូ​វិញ ​លោក​អ្នក​ត្រូវ​​​គោរព​តាម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​៖ ១) ​វីដេអូ​ត្រូវ​មាន​រយៈ​ពេល​តិច​ជាង ១ នាទី ២) វីដេអូ​ត្រូវ​ធ្វើ​ជា​ភាសាខ្មែរ (បើ​មាន​អក្សរ​រត់​ពី​ក្រោម ជា​ភាសា​អង់គ្លេស​ទៀត​កាន់​តែ​ប្រសើរ) ៣) វីដេអូ​ត្រូវ​មាន​តែ​ព័ត៌មាន​ពិត ត្រឹមត្រូវ ៤) មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ស្លាក logo របស់​គ.ជ.ប ឬ JICA ឡើយ។ ​សម្រាប់​វីដេអូ​​​ផ្សព្វផ្សាយ​អំពី​ការ​បោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ល្អ​ជាង​គេ​​​ចំនួន​៣​ នឹង​​ត្រូវ​បាន​ជ្រើសរើស​​ ហើយ​រង្វាន់​វិញ ​គឺ​មាន​ដូច​ជា ​​ទូរស័ព្ទ​ស្មាតហ្វូន​ និង ​ការ​បង្ហោះ​ស្នាដៃ​​​វីដេអូ​ម្ចាស់​ជ័យ​លាភី​ ទៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​របស់​គ.ជ.ប។ ​ការ​​ប្រគល់​រង្វាន់ ​​នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​ថ្ងៃ​ទី ៥ ខែ​មេសា ឆ្នាំ ២០១៧ ​ ក្នុង សិក្ខាសាលា​ស្តី​ពី​បច្ចេកទេស​នៃ​ការ​ផលិត​វីដេអូ​ដែល​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៤:០០ រសៀល ​នៅ​ផ្សារ​ទំនើប AEON (​​ហើយ​ការ​ប្រគល់​រង្វាន់​ធ្វើ​ឡើង​​នៅ​​ម៉ោង ៦:៣០ ល្ងាច)។​​​​​ ​​បញ្ជាក់​៖ ​បង្ហោះ​វីដេអូ​ចូល​ក្នុង Youtube ផ្ទាល់ខ្លួន (ការកំណត់: អ្នក​មាន​តំណ​ភ្ជាប់ (link)​ទើប​អាច​ចូល​មើល​វីដេអូ​នោះ​បាន) ហើយ​ផ្ញើ​តំណ​ភ្ជាប់​​នៃ​វីដេអូ​នោះ​មក​អ៊ីម៉ែល [email protected] មុន ម៉ោង ៥ ល្ងាច នៅ ថ្ងៃ​ទី ២៩ ខែ​មិនា ឬ​ក៏​ចម្លង​ជា​វីដេអូ​ហើយ​ដាក់​ជូន​មក​ការិយាល័យ JICA នៅ គ.ជ.ប ឱ្យ​បាន​មុន​ម៉ោង ៥ ល្ងាច​នៅ​ថ្ងៃ​ទី ២៩ ខែ​មិនា ។ សម្រាប់​ព័ត៌មាន​បន្ថែម អ្នក​ចូលរួម​ត្រូវ ផ្ដល់​ឈ្មោះ អាសយដ្ឋាន​រស់​នៅ និង​លេខ​ទំនាក់ទំនង៕​ ទស្សនា​ព័ត៌មាន​​លម្អិត​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​៖  
X
5s