​មេរៀន​៤​យ៉ាង​ ​​មិន​ត្រឹម​តែ​​អាច​សង្គ្រោះ​ជំនួញ​របស់​អ្នក​នោះ​ទេ​​ ថែម​ទាំង​​​នាំ​ភាព​ជោគជ័យ​ដល់​អ្នក​​ទៀត​ផង​



ទោះ​បី​ជា​ធ្វើ​ការ​បាន​ប្រាក់​ខែ​​ខ្ពស់​ឬ​មាន​ឋានៈ​ខ្ពស់​យ៉ាង​ណា សម្រាប់​មនុស្ស​មួយ​ចំនួន​នៅ​តែ​មាន​បំណង​ប្រាថ្នា​បើក​ជំនួញ​ផ្ទាល់​ខ្លួន​មួយ។ តែ ការ​ចាប់​ផ្តើម​ជំនួញ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ អត្ថបទ​ថ្ងៃ​នេះ​នឹង​នាំ​យក​គំនិត​ដែល​អាច​ជួយ​អ្នក​ជោគជ័យ​ក្នុង​ជំនួញ​បាន៖

១) ស្មោះត្រង់​នឹង​ខ្លួន​ឯង៖ ការ​ទទួល​ស្គាល់​ថា​អ្វី​ដែល​អ្នក​ធ្វើ​​មិន​ជោគជ័យ​ពិត​ជា​រឿង​​ពិបាក​ក្នុង​ការ​ទទួល​យក។ អ្នក​ប្រហែល​ជា​គិត​ថា​ការ​ទទួល​ស្គាល់​វា​គឺ​ជា​រឿង​បរាជ័យ។ ប៉ុន្តែ ប្រសិន​ជា​អ្នក​នៅ​តែ​មិន​ទទួល​ស្គាល់​ហើយ​បន្ត​ធ្វើ​សកម្មភាព​ដដែលៗ លទ្ធផល​ក៏​នៅ​តែ​ដដែល​​ដូចគ្នា​ហើយ​អាច​នាំ​អ្នក​ខាត​បង់​កាន់​តែ​ច្រើន។

២) រក​ជំនួយ៖ ការ​ជ្រើសរើស​មនុស្ស​ត្រឹម​ត្រូវ ​ឱ្យ​មក​ជួយ​អ្នក​ ​គឺ​ជា​រឿង​សំខាន់​ក្នុង​មុខ​ជំនួញ។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង់​បាន​មនុស្ស​ម្នាក់​ដែល​មាន​បទពិសោធន៍​ច្រើន​និង​ហ៊ាន​ប្រាប់​ការ​ពិត​​ដល់​អ្នក​លើ​គ្រប់​បញ្ហា។ អ្នក​ក៏​អាច​រក​គ្រូ​បង្ហាត់​បង្រៀន​ (Coach) សម្រាប់​​​ការ​ណែនាំ​បាន​​ផង​ដែរ។

៣) រំលឹក​ខ្លួន​ឯង​ហេតុអ្វី​បាន​ជា​អ្នក​ចាប់​ផ្តើម​វា?៖ នេះ​ជា​ចំណុច​សំខាន់​មួយ​ជា​ពិសេស​សម្រាប់​អ្នក​ជំនួញ។ ពេល​ខ្លះ យើង​ងាយ​នឹង​ភ្លេច​នូវ​ហេតុផល​ដែល​យើង​ចាប់​ផ្តើម​ជំនួញ​នេះ​ឡើង។ ប៉ុន្តែ ​អ្នក​​ត្រូវ​​រំលឹក​ខ្លួន​ឯង​ថា​ ​«ហេតុអ្វី​បាន​ជា​​អ្នក​ចាប់​ផ្ដើម​វា​ឡើង?» វា​នឹង​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។

៤) ធ្វើ​​ឱ្យ​អស់​ពី​​លទ្ធភាព៖​ ក្រោយ​ពី​ដឹង​នូវ​​​«ហេតុអ្វី»​ហើយ អ្នក​ត្រូវ​ដាក់​កម្លាំង​ចិត្ត​និង​ប្ដេជ្ញាចិត្ត​ក្នុង​​ជំនួញ​របស់​អ្នក។ មិន​ថា​កិច្ច​ការ​ធំ​ឬ​តូច​ អ្នក​ត្រូវ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព។ មុន​និង​ក្រោយ អ្នក​គង់​តែ​ជោគជ័យ​នោះ​ទេ ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com

X
5s