អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់ បុគ្គលជោគជ័យ៤រូប
តើអ្នកធ្លាប់ឆ្ងល់ដែរឬទេតើអ្វីដែលជំរុញកម្លាំងចិត្តដល់បុគ្គលដែលជោគជ័យលើពិភពលោក? ចម្លើយភាគច្រើនអាចជា៖ អំណាច លុយ ឬកេរ្តិ៍ឈ្មោះ។ ប៉ុន្តែ ទាំងអស់នេះមិនមែនជាកម្លាំងចិត្តសម្រាប់មនុស្សដែលជោគជ័យខ្លាំងនោះទេ។ ខាងក្រោមនេះជាកម្លាំងចិត្តនៅពេលក្រោយរបស់បុគ្គលជោគជ័យ៖
១) Michael Jordan ការបរាជ័យ៖ លោកMichael Jordan គឺជាកីឡាបាល់បោះដ៏ល្បីល្បាញមួយរូប។ លោកទទួលបានភាពជោគជ័យដូចសព្ធថ្ងៃដោយសារតែប្រើប្រាស់ភាពបរាជ័យជាកម្លាំងចិត្ត។ លោកបាននិយាយថា៖«ភាពបរាជ័យនាំឲ្យខ្ញុំខំប្រឹងជាងមុន។»
២) Oprah Winfrey ទទួលខុសត្រូវក្នុងជីវិត៖ អ្នកស្រី Oprah Winfreyមិនមែនកើតក្នុងគ្រួសារអ្នកមាននោះឡើយ។ អ្នកស្រីកើតក្នុងគ្រួសារដ៏ក្រីក្រមួយ។ ទោះបីជាមនុស្សជាច្រើនបានយកភាពក្រីក្រជាលេសក្នុងជីវិត ប៉ុន្តែវាមិនមែនជាករណីសម្រាប់អ្នកស្រី Oprah Winfreyឡើយ។ អ្នកស្រីជឿជាក់ថាមនុស្សម្នាក់ៗគួរណាតែទទួលខុសត្រូវក្នុងជីវិតដោយឯកឯង។
៣) Steve Job ការស្លាប់៖ លោកSteve Job បានផ្លាស់ប្តូរមនុស្សរាប់លាននាក់លើពិភពលោក។ កម្លាំងចិត្តដែលនៅពីក្រោយគឺសេចក្ដីស្លាប់។ រៀងរាល់ព្រឹក លោកតែងតែសួរខ្លួនឯងថា៖«ប្រសិនជាថ្ងៃនេះជាថ្ងៃមរណៈ របស់លោក តើលោកនៅធ្វើអ្វីដែលលោកត្រូវដែរឬទេ?» លោកដឹងថាលោកត្រូវតែផ្លាស់ប្តូរអ្វីម៉្យាង។
៤) Walt Disney ភាពឆ្ងល់៖ លោកWalt Disneyបានជួបប្រទះនូវភាពបរាជ័យរាប់មិនអស់ក្នុងជីវិតលោក។ លោកធ្លាប់ក្ស័យធននាវ័យ២០ឆ្នាំ។ ប៉ុន្តែ អរគុណដល់ភាពឆ្ងល់របស់លោកដែលជំរុញលោកឲ្យដើរទៅមុខជានិច្ច។ លោកWalt Disneyបាននិយាយ៖«ប្រសិនជាអ្នកសុបិនវាបាន អ្នកក៏អាចធ្វើវាបានដែរ៕»
ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖ www.addicted2success.com