Apple នឹងបញ្ចេញ iPad Pro ស៊េរីថ្មីឆាប់ៗនេះ យ៉ាងយូរនៅនៅសប្ដាហ៍ក្រោយ ដោយមិនឱ្យដំណឹងមុនសោះ អាចនឹងចេញម្ដង ៣ម៉ូដែល
ខណៈដំណឹង iPhone 8 កំពុងមានការចាប់អារម្មណ៍តាមដានយ៉ាងស្អិត ព្រោះជាកំពូលទូរស័ព្ទល្បី និងពេញនិយមសម្រាប់យុវវ័យនោះ ពេលនេះក៏លេចឮដំណឹងអំពីថេប្លេត iPad Pro ស៊េរីថ្មីវិញម្ដង។ យោងតាមរបាយការណ៍ថ្មីមួយ ឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន Apple កំពុងធ្វើតេស្តលើ iPad Pro ជំនាន់ថ្មីដល់ទៅ ៤ម៉ូដែល។ ក្រុមហ៊ុន អាចនឹងប្រកាសចេញ iPad Pro ថ្មីនេះ នៅសប្ដាហ៍ខាងមុខ។