ថៅកែគ្រប់រូបមិនដូចគ្នាទេ!!! បើជួបថៅកែមិនសូវចេះជំរុញទឹកចិត្តបុគ្គលិក អ្នកត្រូវចេះជំរុញខ្លួនឯងតាមវិធីនេះ
ថៅកែមួយចំនួន មិនដែលសូម្បីពាក្យសរសើរ និងពាក្យសម្រាប់ជំរុញទឹកចិត្តបុគ្គលិកខំធ្វើការឲ្យអស់ពីសមត្ថភាពទេ ទាំងដែល បុគ្គលិកត្រូវការពាក្យនោះដើម្បីបង្កើនថាមពលធ្វើការតទៅទៀត។ បើអ្នកជួបថៅកែប្រភេទនេះ អ្នកត្រូវចេះរៀនជំរុញទឹកចិត្តខ្លួនឯងតាមវិធីខាងក្រោម ៖
១) លើកទឹកចិត្តដោយខ្លួនឯង៖ ហេតុតែ ថៅកែរបស់អ្នក មិនសូវជាមើលឃើញអ្នកឬក៏មិនដែលផ្ដល់ពាក្យសម្រាប់ជំរុញទឹកចិត្តអ្នកក្ដី អ្វីដែលអ្នកគួរធ្វើគឺការលើកទឹកចិត្តដោយខ្លួនឯងវិញ។ ដូចជាពេលខ្លះអ្នកធ្វើការសំកុក នៅមុខកុំព្យូទ័រ ពិនិត្យមើលឯកសាររាប់រយសន្លឹក ដូចនេះអ្នកអាចលើកទឹកចិត្តខ្លួនឯងបាន ដោយផ្ដល់ពេលសម្រាកដល់ខ្លួន ផ្ដល់រង្វាន់ដល់ខ្លួន ផ្ដល់អាហារឆ្ងាញ់ៗ ដែលខ្លួនពេញចិត្ត រួចសឹមបន្តការងារទៀត។
២) ស្វែងរកជំនួញពីមិត្តរួមការងារអ្នក៖ ពេលអ្នកដឹងថានៅមានមិត្តរួមការងារជាច្រើនដែលជាបង្អែកសម្រាប់អ្នក អ្នកនឹងកាន់តែមានភាពក្លាហានក្នុងការធ្វើអ្វីមួយ។ អ្នកនឹងកាន់តែ រុញខ្លួនទៅមុខ ព្រោះអ្នកជឿថានឹងមានមនុស្យជាច្រើនចាំជួយរុញអ្នកបន្ត។
៣) ស្វែងរកភាពសប្បាយរីករាយនៅកន្លែងធ្វើការដោយខ្លួនឯង៖ បើមេអ្នកលែងជំរុញទឹកចិត្តអ្នក ហើយ កន្លែងការងារនឹងពោរពេញដោយភាពសោះកក្រោះទៀត ប្រាកដណាស់ អ្នកចង់បន្តការងារទៀតក៏លេងទៅរួចដែរ។ តែអ្នកអាចកែប្រែវាបាន ដោយគ្រាន់តែបង្កើតភាពសប្បាយរីករាយសម្រាប់ខ្លួនឯង ដូចជា បង្កើនជំនាញប្លែកៗ និយាយគ្នាលេងសើចជាមួយមិត្តរួមការងារ សរសេររឿងប្រចាំថ្ងៃទុកជាដើម៕
ប្រែ សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ kalibrr