មហាសេដ្ឋី​វ័យ​ក្មេង​លោក​ Mark Zuckerberg​ និយាយ​ថា ​​លោក​រៀន​​​ពី​អ្វី​​ៗខាង​ក្រៅ​​​បាន​ច្រើន​ជាង​ ​​រៀន​នៅសាលាHarvard​



លោក​ Mark Zuckerberg ​មហាសេដ្ឋី​វ័យ​ក្មេង​លំដាប់​ពិភព​​លោក​​បាន​និយាយ​​ថា ​ពិភពលោក​ខាង​ក្រៅ​​អាច​ផ្ដល់​ចំណេះដឹង​ និង អ្វី​ដែល​ថ្មីៗ​សម្រាប់​ខ្លួន​ច្រើន​ជាង​ ​ការ​អង្គុយ​រៀន​តែ​ក្នុង​សាលា​តែ​មួយ​មុខ​។

«​ខ្ញុំ​ប្រហែល​ជាង​បាន​រៀន​យ៉ាង​ច្រើន​ពី​របៀប​​សរសេរ​កូដ​ ​​​​លើ​គម្រោង​ផ្សេងៗ​របស់​ខ្ញុំ​ ជាជាង​​ការ​អង្គុយ​រៀន​នៅ​ក្នុង​សាលា​»។ ​នេះ​ជា​ការ​លើក​ឡើង​របស់​មហាសេដ្ឋី​វ័យក្មេង​ខាង​លើ​ ដែល​​ស្រង់​​សម្ដី​ដោយ​សារព័ត៌មាន​CNBC។​ ​​មាន​វ័យ​ត្រឹម​៣២​ឆ្នាំ ​តែ​មាន​ទ្រព្យសម្បត្តិ​រហូត​ដល់​ ​ជាង​៥៦​ពាន់​លានដុល្លារ​អាមេរិក​ ​លោក​Mark Zuckerberg​ ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យHarvard​ ដែល​ជា​​សាលា​ដ៏​ល្បី​លំដាប់​ពិភពលោក​ ប៉ុន្តែ​លោក​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សា​ ​ព្រោះ​​យល់​ឃើញ​ថា ​លោក​​នឹង​​ទទួល​បាន​អ្វី​ដែល​អស្ចារ្យ​ជាង​ ការ​អង្គុយ​រៀន​តែ​នៅ​ក្នុង​សាលា។

ការ​គិត​បែប​នេះ​ហើយ ​បាន​ធ្វើ​ឲ្យ​​លោក​​បាន​សម្រេច​ចិត្ត​បង្កើតគម្រោង​ផ្ទាល់ខ្លួន ពោលគឺ​ បណ្ដាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះ​ថា Facebook ​ហើយ​បច្ចុប្បន្ន​ទទួល​បាន​ការ​ពេញលេញ​យម​យ៉ាង​ខ្លាំង។ ​យ៉ាង​ណា​ក៏​ដោយ​ មិន​មាន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ធ្វើ​ដូច​​លោក​នោះទេ៕​

X
5s