ជឿឬអត់? មនុស្សស្រី ចារិតប្រុស និងមនុស្សប្រុសចារិតស្រីជាមនុស្សមានការឆ្នៃប្រឌិតខ្ពស់
និយាយដោយត្រង់ទៅ តើអ្នកជាមនុស្សប្រុសឬក៏មនុស្យស្រីឲ្យប្រាកដ? បុរសដែលមានចិត្តទន់ ហើយងាយពិបាកចិត្ត ចំណែកឯស្រីវិញ បង្ហាញអត្តចរិតឆេវឆាវ និង រឹងទទឹងសម្រាប់អ្នកដទៃ គឺសុទ្ធតែបង្ហាញថាអ្នកមានភេទ២លាយឡំគ្នា។ ខាងក្រោមនេះនឹងបង្ហាញថា ហេតុអ្វីអ្នកមានចារិត២គឺជាមនុស្សមានភាពឆ្នៃប្រឌិតខ្ពស់?
១) «មានគំនិត២ផ្សេងគ្នាក្នុងការគិតអ្វីមួយ»៖ ប្រភេទមនុស្សនេះ គឺមានគំនិតទូលំទូលាយណាស់ក្នុងការគិតអ្វីមួយ ដោយសារតែពួកគេមានផ្នត់គំនិតជាបុរសផងនិងនារីផងក្នុងពេលតែមួយ។
២) «ពួកគេរឹង និងទន់ជ្រាយក្នុងពេលតែមួយ»៖ ពួកគេ មានគំនិតជាបុរស ផងនិងជានារីផងក្នុងពេលតែមួយ ដែលជាហេតុ នាំឲ្យ អារម្មណ៍រឹងទទឹងផង និងទន់ជ្រាយកើតឡើងដំណាលគ្នា។ ដូចដែលអ្នកបានឃើញ រឿង Hollywood ខ្លះ មានតារាសំដែងស្រីជាច្រើន ដែលអាចបង្ហាញខ្លួនបានល្អបំផុត ក្នុងឈុត ឆាកវាយប្រយុទ្ធ កាប់ ចាក់នានា ។ នារីៗ សមតែសំដែងជានារីទន់ភ្លន់ រៀបឬកសមជាស្ដ្រី ចុះហេតុអ្វីមកកាប់ ចាក់វិញ? មូលហេតុនេះគឺដោយសារតែ ចារិត ២ភេទលាយបញ្ចូលគ្នានេះឯង នាំឲ្យពួកគេអាចសំដែងរឿងស៊ីគ្នាដោយមិនប្រកាន់ភេទ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack