ចាប់ពីដើមខែមេសាតទៅ អត្រាការប្រាក់ខ្ពស់បំផុតដែល MFI យកពីអតិថិជនគឺត្រឹម ១៨%
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នេះ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការដាក់ពិដានអត្រាការប្រាកឥណទានចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ មានកម្រិត ១៨%។
១៨%គឺជាកម្រិតអតិបរមានៃអត្រាការប្រាក់ឥណទាន ដែលគ្រឹះស្ថានទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់អាចកំណត់យកពីអតិថិជនដែលខ្ចីប្រាក់ពីគ្រឹះស្ថាន។ សូមមើលសេចក្ដីប្រកាសព័ត៌មាន៖