មេរៀនជីវិតដ៏មានតម្លៃ៤យ៉ាង ពីលោកMichael Phelps កីឡាករហែលទឹកដ៏ល្បីលើពិភពលោក
លោក Michael Phelps ជាកីឡាករហែលទឹកអាជីពសញ្ជាតិអាមេរិកមួយរូប។ លោកទទួលបានមេដៃច្រើនណាស់ ក្នុងវិញ្ញាសាហែលទឹក មិនត្រឹមតែមេដៃមាសក្នុងតំបន់ទេ ថែមទាំងធ្លាប់ទទួលបានមេដៃមាសអូឡាំពិកលំដាប់ ពិភពលោកទៀត។ ទម្រាំដល់ពេលនេះជីវិតលោកមិនស្រួលឡើយ។ ខាងក្រោមនេះជាមេរៀនដែលអ្នកគួររៀនពីគាត់៖
១) «កុំចេះតែកំណត់អ្វីដែលអ្នកមិនអាចធ្វើបាន» ៖ ការកំណត់ទុកអ្វីមួយដែលខ្លួនមិនអាចធ្វើបាន វានឹងនាំអ្នកទៅឆ្ងាយពីភាពជោគជ័យ។ ការកំណត់ទុកអ្វីមួយដែលធ្វើមិនបាន វានឹងធ្វើឲ្យអ្នកជឿថាអ្នកគ្មានថ្ងៃបានជោគជ័យទេ។ លោកMichael Phelps បាននិយាយបន្ថែមទៀតថា៖ « កុំយកអ្វីដែលអ្នកកំណត់ថាមិនអាចធ្វើបាន មកដោះ សារចង់បោះបង់ក្ដីស្រមៃខ្លួននោះ។»
២) «មានកំហុសប៉ុន្មានក៏មិនអីដែរ សំខាន់កុំឲ្យមានកំហុសដដែលៗ ហើយអ្នកអាច រៀនពីវា» ៖ Michael Phelps ធ្លាប់សារភាពថា លោកធ្លាប់មានកំហុសច្រើនណាស់ រាប់សឹងមិនអស់ផង។ លោកធ្លាប់សេពកញ្ឆា ហើយគេបាន ហាមលោកមិនឲ្យចូលប្រកួតជាច្រើនខែ។ លោកបានប្រើពេលរៀន និងកែប្រែកំហុសឡើងវិញ ហើយលោកនឹងមិនអនុញ្ញាតឲ្យកំហុសនោះកើតឡើងក្នុងជីវិតជោគជ័យលោកម្ដងទៀតឡើយ។
៣) « បើចង់ធ្វើអ្វីហើយ អ្នកគួរធ្វើវាទៅ» ៖ លោកMichael Phelps ប្រើពេលវេលារបស់លោក នៅក្នុងអាងហែលទឹក ហើយលោកខិតខំណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធ្វើអ្វីដែលខ្លួនស្រឡាញ់។ មកដល់ពេលនេះបើនិយាយពីមេដៃ វិញ្ញាសាហែលទឹកថ្នាក់អូឡាំពិកវិញ លោកមាន ២៨មេដៃហើយ។
៤) «អ្នកជោគជ័យពិតគឺចង់ឲ្យអ្នកដទៃជោគជ័យដូចខ្លួនដែរ»៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីល ដែលពេលនោះលោក Joseph បានប្រកួតឈ្នះលោកMichael Phelpsវិញ្ញាសាហែលទឹក១០០ម៉ែត្រ។ លោក Josephបាននិយាយថា៖ «បើគ្មានMichael ទេ លោកក៏គ្មានថ្ងៃនេះដែរ ។ Michael គឺជាមនុស្សតែម្នាក់គត់ធ្វើឲ្យខ្ញុំក្លាយជាអ្នកហែលទឹកដូចពេលនេះ។»
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack