​​បើ​មាន​សញ្ញា​ទាំង​នេះ ​​មាន​ន័យ​ថា ​អ្នក​កំពុង​​ក្លាយ​​មនុស្ស​វិជ្ជមាន​យ៉ាង​ពិត​ប្រាកដ​



អ្នក​ដែល​ប្រាប់​អ្នក​ថា​​ការ​គិត​វិជ្ជមាន​គឺ​ជា​រឿង​ងាយ​ស្រួល​​​គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ។ ការ​ផ្លាស់​ប្តូរ​ទស្សនៈ និង​មើល​ឃើញ​ភាព​ល្អ​ក្នុង​ស្ថាន​ភាព​អាក្រក់​គឺ​ទាម​ទារ​ការ​អនុវត្ត​និង​កម្លាំង​ចិត្ត។ ការ​គិត​វិជ្ជមាន​គឺ​​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​និង​​ការ​ប្ដេជ្ញា​ចិត្ត​របស់​អ្នក​​ មិន​មែន​សំណាង​នោះ​ទេ។ ប្រសិន​ជា​អ្នក​មាន​សញ្ញា​ដូច​ខាង​ក្រោម នោះ​បង្ហាញ​​ថា​អ្នក​ក្លាយ​ជា​មនុស្ស​វិជ្ជមាន​​ហើយ ៖​

១) អ្នក​ទទួល​ស្គាល់​ភាព​អវិជ្ជមាន៖ តើ​អ្នក​នៅ​ចាំ​ពេល​ដែល​អ្នក​ជា​មនុស្ស​អវិជ្ជមាន​ដែរ​ឬ​ទេ? ភាព​អវិជ្ជមាន​ហាក់​ដូច​ជា​មិន​រំខាន​ដល់​ជីវិត​អ្នក​នោះ​ទេ។ អ្នក​ផ្លាស់​ប្តូរ​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​​ធុញ​នឹង​មនុស្ស​អវិជ្ជមាន​និង​​ការ​រអ៊ូ​របស់​អ្នក​ដទៃ​អំពី​​ជីវិត​របស់​ពួក​គេ។ អ្នក​ដែល​គិត​វិជ្ជមាន​មើល​ដំណោះស្រាយ​ជាជាង​បញ្ហា។

២) កាត់​បន្ថយ និង ជ្រើសយក​​ព័ត៌មាន ៖ ព័ត៌មាន​ភាគ​ច្រើន​​ពោរពេញ​ទៅ​ដោយ​សង្គ្រាម​ ការ​រំលោភ ភ្លើង​ឆេះ​ផ្ទះ ចោរប្លន់។ល។ អ្នក​ដែល​គិត​វិជ្ជមាន​ដឹង​ថា​ខ្លួន​ឯង​ត្រូវ​ការ​ព័ត៌មាន​ដែល​ល្អ​និង​វិជ្ជមាន​ ហើយ​ពួក​គេ​ចំណាយ​ពេល​ទៅ​រៀន​អ្វី​ដែល​មាន​ប្រយោជន៍។ ​

៣) បារម្ភ​ពី​អ្នក​ដទៃ៖ មនុស្ស​ដែល​អវិជ្ជមាន​រវល់​តែ​រឿង​មិន​សប្បាយ​ចិត្ត​របស់​ពួក​គេ វា​សឹង​តែ​គ្មាន​ពេល​សម្រាប់​ពួក​គេ​ទៅ​បារម្ភ​ពី​អ្នក​ដទៃ​។ ប្រសិន​​អ្នក​ជា​មនុស្ស​វិជ្ជមាន អ្នក​ដឹង​ថា​ភាព​រីករាយ​កើត​ចេញ​ពី​ការ​ជួយ​អ្នក​ដទៃ។

៤)​ ទទួលខុសត្រូវ៖ កាល​ពី​មុន អ្នក​បន្ទោស​អ្នក​ដទៃ​នូវ​រឿង​អាក្រក់​ដែល​កើត​ឡើង។ ក្រោយ​ពី​អ្នក​ផ្លាស់ប្ដូរ​ទស្សនៈ អ្នក​ដឹង​ថា​ជីវិត​ ការងារ​ឬ​ការ​សិក្សា​គឺ​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក។ អ្នក​ឈប់​បន្ទោស​អ្នក​ដទៃ​ហើយ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com

X
5s