​អ្នក​ដែល​ចង់​ធ្វើ​ការ​នៅ​ក្នុង​ផ្នែក​ធនធាន​មនុស្ស​ (Human Resource) ​នឹង​ទទួល​បាន​ប្រយោជន៍​សំខាន់ៗ​ទាំង​នេះ​



ក្រុមហ៊ុន​នីមួយ​ៗ តែង​បង្កើត​ ផ្នែក​ធនធាន​មនុស្ស​នេះ​ឡើង​ ដើម្បី ធ្វើ​ការ​ជ្រើសរើស​បុគ្គលិក ហ្វឹកហាត់​បុគ្គលិក មើល​ការ​ខុស​ត្រូវ​បុគ្គលិក ក៏​ដូច​ជា​គ្រប់គ្រង​ការ​ដឹក​នាំ​របស់​ក្រុមហ៊ុន​ ផង​ដែរ។ ហេតុ​នេះ​​ហើយ វា​​ជា​ឱកាស​ល្អ​មួយ ប្រសិន​បើ​ថ្ងៃ​អនាគត​ទៅ​អ្នក​អាច​ធ្វើ​ការ​ផ្នែក​នេះ​។

១) មាន​ឥទ្ធិពល​​សម្រាប់​ក្រុមហ៊ុន​ទៅ​ថ្ងៃ​មុខ​៖ អ្នក​ដែល​មា​ជំនាញ​ផ្នែក​ធនធាន​មនុស្ស​នេះ គឺ​មាន ការ​គិត​ដ៏​អស្ចារ្យ​ប្លែក​គេ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ ដឹង​ថា​ក្រុមហ៊ុន​ចង់​បាន​អ្វី​ជាង​គេ ហើយ​តែង​តែ​មាន​គំនិត​ចង់​អភិវឌ្ឍ​ក្រុមហ៊ុន ប្លែក​ៗ ហើយ​ជោគជ័យ​ថែម​ទៀត​។

២) ប្រាក់​ខែ​ខ្ពស់​គួរ​សម​៖ ប្រាក់​ខែ គឺ​ខ្ពស់​គួរ​សម​ជាង​ផ្នែក​ដទៃ ទៀ ដោយ​សារ​តែ​ពួក​គេ​ដើរ​តួ​សំខាន់​ ខ្លាំង​ក្នុង​ក្រុមហ៊ុន។ មិន​ត្រឹម​តែ​ប្រាក់​ខែ​គួរ​សម​ទេ អ្នក​អាច​មាន​ឱកាស​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត សម្រាប់​ការ​ខិតខំ​ធ្វើ​ការងារ​បន្ថែម​ទៀត​ផង។​

៣) មាន​ឱកាស​បាន​ជួយ​អ្នកដទៃ ច្រើន​​​៖ ការ​ងារ​​ផ្នែក​ធនធាន​មនុស្ស​នេះ​ផង​ដែរ អាច​ជួយ​មនុស្ស​បាន​ច្រើន ណាស់ ក្នុង​នោះ​មាន ការ​ជួយ​ផ្ដល់​ឱកាស​ការងារ​ដល់​អ្នក​មាន​សមត្ថភាព​​តែ​ខ្វះ​ឱកាស​ រួម​ទាំង​ផ្ដល់​នូវ​អ្វី​ដែល​បុគ្គលិក​ក្រុមហ៊ុន ​ចង់​បាន​ទៀង​ផង​។

៤) អាច​ជួយ​អភិវឌ្ឍ​អ្នក​ជុំវិញ​ខ្លួន​បាន​៖ ការងារ​នេះ​គឺ​ភាគ​ច្រើន​ចង់​អភិវឌ្ឍ បុគ្គលិក​របស់​ក្រុមហ៊ុន។ ហេតុនេះ​អ្នក​​ធ្វើ​ការ​ផ្នែក​ធនធាន​មនុស្ស​ នឹង​ស្វែងរក​មេរៀន​ទាំង​ឡាយ​ណា​ដើម្បី​យក​មក​បង្រៀន​ ណែនាំ​ដល់​បុគ្គលិក​​ទាំង​អស់​ឲ្យ​ យល់​ពី​ការងារ​របស់​ពួក​គេ កាន់​តែ​ ច្បាស់​ទៅ​ៗ ។

៥) ឃើញ​បញ្ហា​ មុន​អ្នក​ណា​ៗ ទៅ​ទៀត​៖ ផ្នែក​ធនធាន​មនុស្ស មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​ពួក​គេ​តែង​គិត​ពី​បញ្ហា​ដែល​អាច​​នឹង​មក​ដល់​។ ដូច​នេះ ពួក​គេ​អាច​ទស្សន៍ទាយ​ដឹង​ពី​បញ្ហា​និង​ឧបសគ្គ​នៅ​ថ្ងៃ​មុខ បាន​យ៉ាង​រហ័ស​។

៦) រៀន​ ​ប្រើ​ប្រាស់​ប្រព័ន្ធ បច្ចេកវិជ្ជា​ថ្មី​ៗ ៖ អ្នក​ប្រហែល​មិន​ដឹង​ឡើយ ថា​ ផ្នែក​ធនធាន​មនុស្ស នេះ​គឺ​មាន​ប្រព័ន្ធ បច្ចេកវិជ្ជា​​​​ទំនើប​ៗ និង​ថ្មី​ៗ ណាស់​ដែល​អ្នក មិន​ដែល​ឃើញ។ ដូចនេះ​បើ​បាន​ធ្វើ​ការ​ទី​នោះ ប្រាកដ​ណាស់ អ្នក​នឹង​​យល់ដឹង​កាន់​តែ​ច្រើន​ លើស​ពី​ការ​រំពឹង​ទុក​ទៀត​ក៏​ថា​បាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ workology

X
5s