លោក Scott Duffy៖ ក្លាយជាមហាសេដ្ឋីបានឬមិនបាន គឺអាស្រ័យលើមនុស្សជុំវិញខ្លួន
អ្នកជំនាញដែលជាសហស្ថាបនិកនៃបណ្ដាញសហគ្រិន (Entrepreneur Network) លោក Scott Duffy បានលើកឡើងពីធាតុផ្សំមួយដែលកំណត់ជោគវាសនានៃអាជីវកម្មនាពេលអនាគត គឺបរិយាកាសនៅជុំវិញខ្លួន។ នេះបើយោងតាមអត្ថបទផ្សព្វផ្សាយនៅលើ Entrepreneur។
សម្រាប់លោក លោក Scott Duffy គឺយល់ខុសពីគេរឿងកត្តាជោគជ័យនេះ។ លោកថា ជោគជ័យរបស់មនុស្សម្នាក់សំខាន់បំផុត គឺមនុស្សនៅជុំវិញខ្លួនតែម្ដង។ លោកបានថ្លែងដូច្នេះថា ៖«អ្នកឯងគ្មានអ្វីលើស ឬខ្វះជាងមនុស្សគិតជាមធ្យម ៥នាក់ដែលអ្នកចំណាយពេលច្រើនបំផុតជាមួយក្នុងមួយថ្ងៃ ដូច្នេះមានន័យថា ប្រសិនបើអ្នកចង់បង្កើតអាជីវកម្មមួយមានតម្លៃ ១លានដុល្លារ ត្រូវច្បាស់ថា អ្នកទាំង ៥នាក់នោះបានបង្កើតអាជីវកម្មតម្លៃ ១លានដុល្លារហើយ»។ សូមទស្សនាវីដេអូខាងក្រោមនេះ៖