​​លោក​ Benjamin Franklin​បិតា​ស្ថាបនិក​​អាមេរិក​៖ ​​«​បរាជ័យ​​ក្នុង​ការ​ត្រៀម​ខ្លួន​​មាន​ន័យ​ថា ​អ្នក​​កំពុង​ត្រៀម​ខ្លួន​ដើម្បី​បរាជ័យ​»​



​«​បរាជ័យ​​ក្នុង​ការ​ត្រៀម​ខ្លួន​​មាន​ន័យ​ថា ​អ្នក​​កំពុង​ត្រៀម​ខ្លួន​ដើម្បី​បរាជ័យ​»​។ ​នេះ​ជា​គតិ​របស់​លោក​ Benjamin Franklin​ បិតា​ស្ថាបនិក​របស់​សហរដ្ឋអាមេរិក ​ដែល​ក្នុង​ន័យ​នេះ​ចង់​បញ្ជាក់​ថា​ ​​​​​មនុស្ស​ដែល​​មិន​ចេះ​ត្រៀម​ខ្លួន​​​ឲ្យ​បាន​ល្អ​ក្នុង​ការ​ធ្វើ​​កិច្ចការ​អ្វី​មួយ​នោះ ​មាន​ន័យ​​ស្មើនឹង​ពួក​គេ​កំពុង​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ដើម្បី​​បរាជ័យ​។

​​ដើម្បី​សម្រេច​​កិច្ចការ​អ្វី​មួយ ​ឲ្យ​បាន​លទ្ធផល​ល្អ​នោះ ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​ ព្រោះ​ត្រូវ​រៀបចំ​ផែនការ​ និង ​យុទ្ធសាស្ត្រ​ជាច្រើន ​​ហើយ​ពេល​ខ្លះ​ក៏​នៅ​តែ​បរាជ័យ​។ អ៊ីចឹង​ហើយ​សាក​គិត​បន្តិច​មើល​ថា​ បើ​ប្រឹងប្រែង​ត្រៀម​ខ្លួន​ម្ល៉ឹង​ហើយ​ ពេល​ខ្លះ​នៅ​តែ​មិន​អាច​សម្រេច​ទៀត​ ចុះ​ទម្រាំ​តែ​មិន​ត្រៀម​ខ្លួន​ ឬ ​រៀប​ចំ​អ្វី​សោះ​​ ​តើ​លទ្ធផល​​នឹង​ទៅ​ជា​យ៉ាង​ណា​។​ ​ដូច្នេះ​ហើយ​​លោក​ Benjamin Franklin​ ​ ​ពោល​នៅ​ឃ្លា​ខាង​លើ​។

​​ត្បិត​ការ​បរាជ័យ​ វា​ជា​រឿង​ដែល​ជៀស​មិន​ផុត​ តែ​បើ​បរាជ័យ​ក៏​ត្រូវ​បរាជ័យ​ឲ្យ​សម​ភ្នែក​ដែរ​ មាន​ន័យ​ថា ​​​​​ទោះ​បី​​ជា​បរាជ័យ​ក៏​មិន​​អី​​ព្រោះ​ថា​ យើង​បាន​ព្យាយាម​អស់​លទ្ធភាព​ដែរ​ហើយ​ ដែល​ប្រសើរ​ជាង​ គ្មាន​ធ្វើ​អ្វី​សោះ ​ហើយ​ដល់​ពេល​លទ្ធផល​ចេញ​មក​ បែរ​ជា​បន្ទោស​ទៅ​លើ​លទ្ធផល​ ឬ ​​ព្រេង​សំណាង​ទៅ​វិញ​។ ​ដូច្នេះ​ហើយ ​បើ​​ចង់​ក្លាយ​ជា​មនុស្ស​ ដែល​ត្រៀម​ខ្លួន​ដើម្បី​តែ​ភាព​បរាជ័យ​ទេ​ គឺ​ត្រូវ​ត្រៀម​ខ្លួន​​​ឲ្យ​បាន​ល្អ​​ក្នុង​ការ​រៀប​ចំ​គម្រោង​ ឬ​ផែន​​ដើម្បី​សម្រេច​គោលដៅ​៕​

​ដោយ​៖​ រតនា​ ​វិចិត្រ

X
5s