ស្រោម iPhone 6S/6 បង្កប់គំនិតច្នៃប្រឌិតខ្ពស់ អាចបញ្ឈរទូរស័ព្ទ និងភ្ជាប់ដង selfie មកស្រាប់
អ្នកមានស្មាតហ្វូនទំនើប ភាគច្រើន ស្រឡាញ់របស់ គេប្រើស្រោមទូរស័ព្ទដើម្បីការពារមិនឱ្យសំបកស្មាតហ្វូនតម្លៃថ្លៃរបស់ខ្លួនឆាប់សឹក ឆ្កូត ឬរបកពណ៌នោះឡើយ។ ចំណែកការថតរូប selfie ក៏កំពុងពេញនិយមផងដែរ ដោយម្ចាស់ទូរស័ព្ទត្រូវចំណាយលើដង selfie ថែមទៀត ក្រៅពីស្រោម។
តែពេលនេះ លោកអ្នកនឹងងាយស្រួលចំណាយប្រាក់តែទៅលើស្រោម នឹងបានដង selfie ភ្ជាប់មកជាមួយស្រាប ហើយស្រួលយកតាមខ្លួនទុកថតថែមទៀត។ ស្រោម STIKBOX ពេលនេះ ត្រូវបានលើកជាគម្រោងលើទំព័រ Kickstarter ហើយ។
STIKBOX គឺស្រោម iPhone ពិសេសត្រូវបានរចនាគិតគូរដល់អត្ថប្រយោជន៍អ្នកប្រើ ដោយមិនត្រឹមតែអាចការពារទូរស័ព្ទមិនឱ្យឆ្កូត និងរបកថ្នាំប៉ុណ្ណោះទេ តែក៏បានបង្កប់ជាមួយដង selfie មកស្រាប់ ងាយស្រួលដកថតបានច្រើនកាលៈទេសៈ មិនចាំបាច់ខ្លាចភ្លេច យកយក ដង selfie តាមខ្លួនទៀតឡើយ។ ស្រោម iPhone នេះនៅពេលមានលក់លើទីផ្សារ នឹងមានតម្លៃ ២៩ដុល្លារអាមេរិក៕