ជួប​បញ្ហា​​កុំព្យូទ័រ​ដើរ​យឺត​នៅ​ពេល​ Start Windows​​ ​​សូម​ប្រើ​វិធី​ងាយៗ​នេះ​​ដើម្បី​ដោះស្រាយ​!​​



Business Khmer សូម​ណែនាំ​នូវ​គន្លឹះ​ងាយៗ​ ដើម្បី​​ឱ្យ​​កុំព្យូទ័រ​​របស់​លោក​អ្នក​ដំណើរ​ការ​បាន​លឿន​ជាង​មុន​នៅ​ពេល​លោក​អ្នក​បើក​​ផ្ទាំង​ Windows ​ដោយ​មិន​ចាំបាច់​​ចេះ​ជំនាញ​ព័ត៌មាន​វិទ្យា​ខ្លាំង​នោះ​ទេ​។​

១)​ បិទ​កម្មវិធី​ដែល​មិន​ចាំ​បាច់​នូវ​ពេល​ចាប់​ផ្ដើម​​ Windows ដំបូង - ចុច​ Key Window + R ឬ​ ចុច​ Key Windows ហើយ​វាយ​ពាក្យ Run រួច​ចុច​ Enter - នៅ​ពេល​ឃើញ​ផ្ទាំង​មួយ​លោច​ចេញ​មក​ សូម​វាយ​ពាក្យ​ msconfig ហើយ Enter

 - ផ្ទាំង​មួយ​ទៀត​នឹង​លោត​ចេញ​មក​ សូម​ចូល​ទៅ​កាន់​ពាក្យ​ថា​ Startup រួច​ដក់​គ្រីស​ចេញ​ពី​កម្ម​វិធី​មួយ​ចំនួន​ដែល​លោក​អ្នក​មិន​ចាំ​បាច់​ប្រើ​។ - បន្ទាប់​មក​ចុច​លើ​ Apply ហើយ​ចុច​ OK

 - ប្រសិន​បើ​មាន​ផ្ទាំង​មួយ​ទៀត​ចេញ​មក​លោក​អ្នក​អាច​ចុច restart ដើម្បី​ធ្វើ​ការ​ចាប់​ផ្ដើម​ Window សារ​ជា​ថ្មី​ ឬ​ ចុច Exit without restart ដើម្បី​បន្ត​​ប្រើ​ទៀត។​

+ សូម​ប្រយ័ត្ន​ចំពោះ​ Driver របស់​កុំព្យូទ័រ​ដែល​ភាគ​ច្រើន​មាន​ពាក្យ​ Realtek HD, Interl(R)... ជាដើម​ព្រោះ​បើ​ដក់​គ្រីស​កម្ម​វិធី​នោះ​នឹង​ធ្វើ​អោយ​កុំព្យូទ័រ​លោកអ្នក​មាន​ភាព​មិន​ប្រក្រតី​ដូច​នេះ​លោក​អ្នក​គួរ​គ្រីស​វា​វិញ​។

២)​ ប្រើ​កម្ម​វិធី​ CCleaner ជំនួយ​ដើម្បី​សំអាត​រាល់​ការ​ខុស​ឆ្គង​មួយ​ចំនួន​ពី​ក្នុង​ Registry របស់​ Windows Link ដើម្បី​ទាញ​យក​​៖ http://www.filehippo.com/download_ccleaner - ដំឡើង​​កម្មវិធី​នេះ​រួច​បើក​ - បន្ទាប់​មក​​ចូល​ទៅ​កាន់​ពាក្យ​ថា​ Registry - រួច​ចុច​ពាក្យ​ Scan for Issues រង​ចាំ​អោយ​ប៊ូតុង​ Fix selected issues.. ឡើង​ពណ៌​ខៀវ​ហើយ​ចុច​លើ​វា។ - បន្ទាប់​មក​វា​នឹង​សួរ​លោក​អ្នក​ពី​ការ Backup សូម​ចុច​ពាក្យ​ថា​ Yes ប្រសិន​បើ​លោក​អ្នក​ចង់​ Backup វា​ទុក​ នោះ​វា​នឹង​បង្ហាញ​ អំពី​ទី​តាំង​ដែល​អ្នក​ចង់​ទុក​រួច​ចុច​ Save ។ ​បើ​លោក​អ្នក​មិន​ចង់​ Backup ទេ​សូម​ចុច​ពាក្យ​ No​ រួច​វា​នឹង​លោត​ទៅ​ផ្ទាំង​មួយ​ទៀត​​ សូម​ចុច​ពាក្យ​ Fix All Selected Issues រួច​ចុច​ Close។ 

​៣)​ធ្វើ​ការ​សម្អាត​ និង​រៀបចំ​ Hard​​ disk របស់​កុំព្យូទ័រ​យើង - ដំបូង​ចុច​ Key Windows ហើយ​​វា​ពាក្យ​ Disk Defragmenter ដើម្បី​បើក​កម្មវិធី​នោះ​​ - បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដែល​ប្រាប់​ពី Drive ដែល​លោក​អ្នក​មាន​នៅ​ក្នុង​កុំព្យូទ័រ​​ - ជ្រើសរើស​ Drive ណា​មួយ​រួច​ចុច​ Defragment disk ហើយ​រង​ចាំ​ដល់​ដំណើរ​ការ​បាន​បញ្ចប់ - សូម​ធ្វើ​វិធី​ដដែលៗ​នេះ​អោយ​បាន​គ្រប់​ Drive របស់​លោក​អ្នក។ ms4 សូម​បញ្ជាក់ថា ​​​គន្លឹះ​ខាង​លើ​ត្រូវ​បាន​អនុវត្ត​ទៅ​លើ​ Window 7 ​ដោយ​ឡែកចំពោះ​ Windows ផ្សេងៗ​ទៀត​វា​មាន​លំនាំ​​ប្រហាក់​ប្រហែល​នេះ​ខ្លះ​ដែរ៕

X
5s