១.៥៧០.០០០.០០០.០០០​ដុល្លារ​ ជា​លុយ​​ប្រទេស​ក្នុង​លោក​ចំណាយ​លើ​វិស័យ​យោធា!​​



​យោង​តាម​ការ​សារព័ត៌មាន​របស់​អង់គ្លេស​ Telegraph ​​បាន​ចេញ​ចុះ​ផ្សាយ​​កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​ថា​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ភាព​ព្រួយ​បារម្ភ​អំពី​ស្ថិរភាព​​សកល​ និង​ការ​​លេច​មុខ​ឡើង​នៃ​មហាអំណាច​យោធា​ថ្មី​ៗ​ ធ្វើ​ឱ្យ​ការ​ចំណាយ​ទៅ​លើ​វិស័យ​យោធា​មាន​ទំហំ​​យ៉ាង​ធំ​ធេង​បែប​នេះ។ ​ផ្អែក​តាម​របាយការណ៍​ស្ដីពី​ថវិការ​នៃ​វិស័យ​យោធា​ក្នុង​លោក​​របស់​ក្រុមហ៊ុន​ Jane's ​មាន​ឈ្មោះ​ថា​ Jane's Defense Budgets បាន​រក​ឃើញ​ថា​ ការ​ចំណាយ​ទៅ​លើ​សព្វាវុធ​​​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​នៅ​ឆ្នាំ​២០១៦​ ដែល​មាន​ទំហំ​សរុប​ដល់​ទៅ​ ១.៥៧​ទ្រីលាន​ដុល្លារ (១.៥៧០.០០០.០០០.០០០​ដុល្លារ)​ ។ ​យោង​តាម​ប្រភព​ដដែល​ សហរដ្ឋ​អាមេរិក​ឈរ​នៅ​កំពូល​តារាង​តែ​ម្ដង​ ដែល​មាន​ទំហំ​​ទឹក​ប្រាក់​ដល់​ទៅ ៦២២​ពាន់​លាន​ដុល្លារ ខណៈ​ប្រទេ​សចិន​ឈរ​លេខ​ ២​មាន​ទំហំ​ទឹក​ប្រាក់​ ១៩១.៨​ពាន់​លាន​ដុល្លារ៕
X
5s