សម្រាប់​អ្នក​ចង់​រៀន​ផ្នែក​ច្បាប់​ ​គប្បី​ត្រូវ​ប្ដេជ្ញា​ចិត្ត​​ធ្វើ​រឿង​ទាំង​នេះ ទើប​រៀន​ទៅ​បាន​ផលល្អ​



ជា​ការ​ពិត​ណាស់ អ្នក​អាច​សម្រេច​អ្វី​មួយ​បាន​លុះ​ត្រា​តែ​ចិត្ត​អ្នក​ចង់​។ តែ​ចិត្ត​មនុស្ស​ មិន​ដែល​នឹង​ថ្កល់ ហើយ​​ចង់​ធ្វើ​អ្វី​តែ​មួយ​រហូត​នោះ​ទេ។ រៀន​ផ្នែក​ច្បាប់​គឺ​លំបាក​ណាស់​ ហើយ​ការ​លំបាក​នោះ​​​អាច​​ផ្លាស់ប្ដូរ​ចិត្ត​ចង់​រៀន​អ្នក​បាន​ក៏​ថា​បាន​ ។ ខាង​ក្រោម​នេះ​​ជា​រឿង​ដែល​អ្នក​គួរ​ប្ដេជ្ញា​​ បើ​សិន​ជា​ចង់​រៀន​ច្បាស់​ឲ្យ​បាន​ចប់​ថ្នាក់​នោះ​៖

១) ឧស្សាហ៍​អាន​ច្រើន​៖ រៀន​ច្បាប់​ឆាប់​ចេះ ​ ​អ្នក​គប្បី​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ ហើយ​ការ​អាន​សៀវភៅ​នេះ​ នរណា​ៗ ​ក៏​មិន​សូវ​ជា​ចូលចិត្ត​វា​ដែរ។ ​ហេតុនេះ គួរ​កែ​ទម្លាប់​ចាស់ ហើយ​​ងាក​មក​អាន​សៀវភៅ​ពាក់ព័ន្ធ​នឹង​ច្បាស់​ឲ្យ​បាន​ច្រើន​ ​តាម​តែ​ធ្វើ​ទៅ​បាន។

២) ត្រូវ​​បញ្ចេញ​យោបល់​ពាក់ព័ន្ធ​នឹង​ច្បាប់​ឲ្យ​បាន​ច្រើន​៖ មិន​ថា​អ្នក​ចេះ​ឬ​មិន​ចេះ ឬ​ក៏​ចង់​ឬ​មិន​ចង់​នោះ​ទេ អ្នក​ត្រូវ​​បញ្ចេញ​គំនិត​អ្នក​ឬ​ក៏​រៀន​តាក់តែង​ច្បាប់​ ​ដោយ​ខ្លួន​ឯង​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។

៣) រៀន​ស្វែងយល់​ពី​អត្ថបទ​​ប្លែក​ៗ​ដែល​អ្នក​ដឹង​៖ ដើម្បី​បញ្ចប់​ថ្នាក់​ច្បាប់​បាន​ដោយ​ពិន្ទុ​ល្អ នោះ អ្នក​គួរ​រៀន​ស្វែង​យល់​ពី​អត្ថបទ​ប្លែក​ៗ ​នានា​ តាម​អ៊ីនធឺណិត ឬ​ក៏​សាកសួរ​ពី​​សាស្ត្រាចារ្យ​ របស់​អ្នក​ក៏​បាន​ ។ សៀវភៅ​ទាំងនោះ គួរ​ទាក់ទង​អំពី ច្បាប់​និង​នយោបាយ ការ​អនុវត្ត​ច្បាប់ ការ តាក់តែង​ច្បាប់ ព្រម​ទាំង​ច្បាប់​ស៊ីវិល​នានា​ជា​ច្រើន​ទៀត​។

៤) ហ៊ាន​សាកសួរ​សាស្ត្រាចារ្យ​ឬ​បណ្ឌិត​ផ្នែក​ច្បាប់​៖ អ្នក​ត្រូវ​តែ​ហ៊ាន​ សាកសួរ​ពួក​គេ ហើយ​បង្រៀន​ខ្លួន​ឯង ឲ្យ​សុំាំ​នឹង​ បរិបទ​ច្បាប់​ ពិត​ប្រាកដ ក្នុង​ប្រទេស​របស់​អ្នក​​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack ​

X
5s