ប្រទេស ៩ដែលជះលុយលើវិស័យវិទ្យាសាស្ត្រច្រើនជាងសហរដ្ឋអាមេរិក
ថ្មីត្បិតតែសហរដ្ឋជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ប៉ុន្តែរឿងចំណាយទៅលើវិស័យវិទ្យាសាស្ត្រហាក់នៅចាញ់បណ្ដាប្រទេសផ្សេងៗទៀត។ ផ្អែកទៅតាមទិន្នន័យចុងក្រោយចេញនៅឆ្នាំ២០១៣ ដោយអង្គការ OECD អំពីរបាយការណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្ម សហរដ្ឋបានចំណាយ ៤៣៣ពាន់លានដុល្លារ គឺស្មើនឹងទំហំ ២.៧%នៃផលិតផលក្នុងស្រុកសរុប ខណៈប្រទេស ៩ផ្សេងទៀតចំណាយច្រើនជាងនេះ៖
១) អ៊ីស្រាអ៊ែល៖ ៤.២%នៃផលិតផលក្នុងស្រុកសរុប
២) កូរ៉េខាងត្បូង៖ ៤.១%នៃផលិតផលក្នុងស្រុកសរុប
៣) ជប៉ុន៖ ៣.៥%នៃផលិតផលក្នុងស្រុកសរុប
៤) ហ្វាំងឡង់ដ៍៖ ៣.៣%នៃផលិតផលក្នុងស្រុកសរុប
៥) ស៊ុយអ៊ែត៖ ៣.៣%នៃផលិតផលក្នុងស្រុកសរុប
៦) ដាណឺម៉ាក៖ ៣.១%នៃផលិតផលក្នុងស្រុកសរុប
៧) ស្វីស៖ ៣%នៃផលិតផលក្នុងស្រុកសរុប
៨) អូទ្រីស៖ ៣%នៃផលិតផលក្នុងស្រុកសរុប
៩) អាល្លឺម៉ង់៖ ២.៩%នៃផលិតផលក្នុងស្រុកសរុប៕