ហេតុផល​ទាំង​៤​យ៉ាង​ដែល​អ្នក​គួរ​រៀន​នៅ​ក្រៅ​ប្រទេសឲ្យបាន​ម្តង​ ក្នុង​មួយ​ឆាក​ជីវិត ​​



ទោះ​បី​ជា​សិស្ស​ដែល​មាន​ភាព​ក្លាហាន​ក៏​ដោយ ពួក​គាត់​ក៏​នៅ​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស។ អ្នក​ខ្លះ​​​មាន​មិត្តភ័ក្ដិ​ដែល​ល្អ​ៗ​ជា​ច្រើន​នៅ​សាលា​រៀន​ហើយ តើ​មាន​អ្នក​ណា​ចង់​ចាក​ចេញ​ពី​មនុស្ស​ល្អ​ដែល​នៅ​ជុំ​វិញ​ខ្លួន​ទៅ? ចូរ​អ្នក​កុំ​បារម្ភ អ្វី​ៗ​នឹង​ដូច​ដើម​ក្រោយ​អ្នក​ត្រឡប់​មក​វិញ។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​ទាំង​៤​យ៉ាង​ដែល​អ្នក​គួររៀន​នៅ​ក្រៅ​ប្រទេស​ម្តង​ក្នុង​មួយ​ឆាក​​ជីវិត៖

១) ឥឡូវ​គឺ​ជា​ពេល​ដែល​ល្អ​ឥតខ្ចោះ៖ អ្នក​ប្រហែល​ជា​ចង់រ​ង​ចាំ​ប៉ុន្មាន​ឆ្នាំ​ទៀត​ឬ​ចាំ​ដល់​ពេល​បញ្ចប់​ការ​សិក្សា​បាន​​ទើប​អ្នក​ទៅ​ក្រៅ​ប្រទេស។ ​តែ​ផ្ទុយ​ទៅ​វិញ អ្នក​គួរ​តែ​ទៅ​ឥឡូវ​នេះ​ដោយ​សារ​តែ​អ្នក​នៅ​ក្មេង​ហើយ​មាន​កម្លាំង។

២) អ្នក​នឹង​មាន​មិត្ត​ថ្មី៖ តើ​អ្នក​នៅ​ចង​ចាំ​អារម្មណ៍​ពេល​អ្នក​​ទើប​ចាប់​ផ្តើម​ការ​សិក្សា​ដំបូង អ្នក​មិន​ស្គាល់​អ្នក​ណា​ទាំង​អស់​ដែរ​ឬ​ទេ? ជា​ការ​ពិត​ណាស់ អ្នក​ដែល​សិក្សា​នៅ​ក្រៅ​ប្រទេស​គឺ​ចាប់​ផ្តើម​ពី​ដំបូង​ដូច​គ្នា។ អ្នក​មិន​ត្រឹម​តែ​ពី​វប្បធម៌​ពី​មិត្ត​ថ្មី​របស់​អ្នក លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​ផ្លាស់​ប្តូរ​ទស្សនៈ​ទៅ​វិញ​ទៅ​មក។

៣) អ្នក​មិន​មែន​ទៅ​លេង​ទេ​គឹ​អ្នក​ទៅ​នៅ៖ ដោយ​សារ​តែ​អ្នក​នៅ​រយៈពេល​យូរ អ្នក​នឹង​មាន​ឱកាស​រស់​នៅ​ជា​មួយ​ប្រជាជន​នៅ​ទី​នោះ ញាំ​អាហារ​​ប្រចាំ​តំបន់​ឬ​ប្រចាំ​ប្រទេស​ដែល​អ្នក​ទៅ។ ម៉្យាង​ទៀត​នោះ អ្នក​ប្រហែល​ជា​ចង់​រក​ការងារ​នៅ​ទី​នោះ​ថែម​ទៀត​ផង។

៤)រៀន​ភាសា​ថ្មី៖ ទោះ​បី​ជា​អ្នក​រៀន​មុខ​វិជ្ជា​នៅ​ទី​នោះ​ជា​​ភាសា​អង់គ្លេស​ក៏​ដោយ អ្នក​នៅ​តែ​អាច​រៀន​ភាសា​ថ្មី​នៅ​ទី​នោះ​ផង​ដែរ។ ការ​ចេះ​ភាសា​ថ្មី​ក៏​អាច​ផ្តល់​ឱកាស​​ការងារ​​នា​ថ្ងៃ​អនាគត​ផង​ដែរ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.studentuniverse.com

X
5s