​អ្នកប្រាជ្ញ​ចិន​ ខុង​ ជឺ​៖ ​«​​​គោរព​ខ្លួន​ឯង​សិន​ ​ទើប​អ្នកដទៃ​គោរព​អ្នក​»​



«​​​គោរព​ខ្លួន​ឯង​សិន​ ​ទើប​អ្នកដទៃ​គោរព​អ្នក​»​។ ​​នេះ​ជា​គតិ​របស់​លោក​ ខុង​ ជឺ​ ដែល​ជា​អ្នក​ប្រាជ្ញ​ជំនាន់​ដើម​របស់​ចិន​។ ​ក្នុង​ន័យ​នេះ លោក​ចង់​ឲ្យ​មនុស្ស​ទូទៅ​ ព្យាយាម​ផ្ដល់​តម្លៃ​ និង ការ​គោរព​ចំពោះ​ខ្លួន​ឯង ​មុន​ពេល​ព្យាយាម​ចង់​ឲ្យ​គេ​គោរព​ និង ​ផ្ដល់​តម្លៃ​ខ្លួន​។​​

ជា​ធម្មតា​ទេ​ ដែល​អ្នកដទៃ​មិន​សូវ​យកចិត្ត​ទុកដាក់​ ​គោរព ឬ ​ផ្ដល់​តម្លៃ​ដល់​អ្នក​​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ ថា​តើ​អ្នក​បាន​គោរព​ខ្លួន​ឯង​ឬ​នៅ​? ​​គោរព​ខ្លួន​ឯង​ក្នុង​ន័យ​នេះ ​មានន័យថា ត្រូវ​​​ពង្រឹង​ខ្លួន​ឯង និង ច្នៃ​ខ្លួន​ឯង​​ឲ្យ​ទៅជា​មនុស្ស​មាន​តម្លៃ ​​និង ​មាន​ប្រយោជន៍​ ​​មិន​មែន​ជា​មនុស្ស​ចោលម្សៀត​​នោះ​ទេ​។ ​

​​​​​​​​​អ្នក​ខ្លះ​តែង​ ​និយាយ​ថា​​មាន​មនុស្ស​ជាច្រើន​មិន​គោរព​ខ្លួន​ ​និង​ ​មិន​ផ្ដល់​តម្លៃ​ឲ្យ​ខ្លួន​ ប៉ុន្តែ​ខ្លួន​ឯង​ផ្ទាល់​មិន​ដែល​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​នោះ​ទេ​ អ៊ីចឹង​ហើយ​ តើ​នរណា​អាច​​គោរព​អ្នក​កើត​។ ​

ដូច្នេះ​ហើយ ​​ត្រូវ​​ព្យាយាម​​ច្នៃ​ខ្លួន​ឯង​​​ឲ្យ​ទៅ​ជា​មនុស្ស​មាន​តម្លៃ ​​​ហើយ​បើ​ទោះបី​ជា​មិន​ទាន់​មាន​នរណា​ទទួល​ស្គាល់​អ្នក​ក៏​ដោយ​ ​គឺ​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជោគ​ជ័យ​ ៕

ដោយ​៖ រតនា​​ ​វិចិត្រ​

X
5s