ឮតែតម្លៃស្រោម iPhone 7 សោះចង់ខ្យល់ចាប់ ..! ១សន្លឹកតម្លៃអាចដល់ ៥៥០០ដុល្លារ!
បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន នាំគ្នាផលិតគ្រឿងបន្សំទូរស័ព្ទទំនើបៗ ដើម្បីជាទីពេញចិត្តសម្រាប់អ្នកប្រើប្រាស់។ ចំណែកពេលនេះ មានការភ្ញាក់ផ្អើលជាមួយតម្លៃស្រោមទូរស័ព្ទ iPhone 7 និង 7 Plus មានតម្លៃខ្ពស់កប់ពពក សឹងមិនគួរឱ្យជឿ។ ថ្មីៗនេះ មានការតាំងលក់ស្រោម iPhone 7/ 7 Plus នៅលើគេហទំព័រ Louis Vuitton មានតម្លៃថ្លៃមិនគួរឱ្យជឿ រហូតដល់ខ្ទង់ពាន់ដុល្លារឯណោះ ពោលគឺចាប់ពី ១១៨០ដុល្លារ ទៅ ៥៥០០ដុល្លារ។ តើមូលហេតុអ្វីបានជាស្រោម iPhone 7/ 7 Plus ខាងលើមានតម្លៃថ្លៃកប់ពពកដូច្នេះ?