​ស្នា​ដៃ​​លេច​ធ្លោ​​ ៤​យ៉ាង​របស់​​​អតីត​ប្រធានាធិបតី​​អាមេរិច​លោក​ Obama ​​​​



លោក​ Barack Obama​ បាន​ជាប់​​ឈ្មោះ​ជា​ប្រធានាធិបតី​​​​​សហរដ្ឋ​អាមេរិក​​ ​២​ អាណត្ត។ ក្នុង​រយៈ​ពេល​៨​ឆ្នាំ​ដែល​លោក​កាន់​តំណែង លោក​បាន​សម្រេច​នូវ​កិច្ច​ការ​​ធំ​ៗ​ជា​ច្រើន​គួរ​ឱ្យ​កត់​ស​ម្គាល់។ ខាង​ក្រោម​នេះ​ស្នាដៃ​លេច​ធ្លោ​ ៤​យ៉ាង​ដែល​​លោក​បាន​​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ប្រសើរ​ឡើង៖

១) កែ​ទម្រង់​ប្រព័ន្ធ​​សុខភាព៖ ​ប្រធានាធិបតី​​​​​សហរដ្ឋ​អាមេរិក​​ប្រាំ​រូប​រួច​មក​ហើយ​បាន​​បរាជ័យ​ក្នុង​ការ​បង្កើន​​ការ​​ធានា​រ៉ាប់​រង​សុខភាព​ដល់​​ប្រជា​ជន​អាមេរិក។ ​​​តែ​នៅ​ឆ្នាំ​២០១៤ លោកBarack Obama​ ​បាន​កែ​ប្រែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​ដែល​ជួយ​​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សុខភាព​របស់​ប្រជាជន​អាមេរិក​តាម​រយៈ​ការ​បង្កើត​ Obama Care​។

២) ពង្រឹង​សេដ្ឋកិច្ច​ឡើង​វិញ៖ នា​ឆ្នាំ​២០០៩ ​សេដ្ឋកិច្ច​នៅ​ប្រទេស​អាមេរិក​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង។ លោក​​Barack Obama​ ​​បាន​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​អាមេរិក។ ក្រោយ​រយៈ​ពេល​ ១២​ខែ​នៃ​ការ​ដាក់​ចេញ​គោលនយោបាយ​របស់​លោក​ ធ្វើ​ឱ្យ​​ចំនួន​ការងារ​នៅ​អាមេរិក​កើន​ឡើង ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រសើរ​ឡើង​មួយ​កម្រិត។

៣)បញ្ចប់​សង្គ្រាម​នៅ​អ៊ីរ៉ាក់៖ លោក​Barack Obama​ ​បាន​បញ្ជា​កង​ទ័ព​អាមេរិក​ទាំង​អស់​ដក​​​ចេញ​ពី​ប្រទេស​​នេះ​ដើម្បី បញ្ចប់​សង្គ្រាម​​ជា​ស្ថាពរ (ទោះ​ជា​យ៉ាង​ណា​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវកម្ម​ ISIS នៅ​តែ​បន្ត​កើត​មាន​រហូត​ដល់​សព្វ​ថ្ងៃ)។

៤) ​សុខភាព​កុមារ៖ ដោយ​មាន​ការ​សហការ​ពី​អ្នក​ស្រី ​Michelle Obama​ នា​ឆ្នាំ​២០១០​ លោក​​Barack Obama​ ​​​បាន​ចុះ​កិច្ច​សន្យា​​ផ្តល់​​ប្រាក់​ជំនួយ​ក្នុង​ទំហំ​រាប់​ពាន់​​លាន​ដុល្លារ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ដល់​កុមារ​​អាមេរិក​ដែល​មាន​ឈ្មោះ​ថា​ Child Nutrition Bill។ កុមារ​ត្រូវ​ផ្តល់​អាហារ​​ពីរ​ដង​លើស​ពី​ធម្មតា​។ ម៉្យាង​វិញ​ទៀត អាហារ​ត្រូវ​មាន​ភាព​អនាម័យ​និង​ស្តង់ដារ​នៅ​កន្លែង​សិក្សា​របស់​កុមារ៕​

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.washingtonmonthly.com​​​​

X
5s