មេរៀនជីវិតសំខាន់ៗ៣យ៉ាងពីលោក Daniel Gefen ជួយឲ្យអ្នកអភិវឌ្ឍខ្លួនពីមនុស្សដាច់យ៉ៃ ទៅជាអ្នកមាន
លោក Daniel Gefen គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់។ ក្នុងអត្ថបទមួយនេះ លោក Daniel Gefen បានបង្ហាញពីគន្លឹះនិងវិធីដែលជួយអ្នកឲ្យក្លាយជាអ្នកមាន។ ខាងក្រោមនេះគឺជាមេរៀនសំខាន់ទាំងបីយ៉ាងដែលលោក Daniel Gefen គិតអ្នកវាអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន៖
១) ដោយសារតែអ្នកអន់ តែនោះមិនមានន័យថាអ្នកបរាជ័យនោះទេ៖ ក្នុងឆាកជីវិត អ្នកតែងតែជួបប្រទះនូវភាពបរាជ័យ។ មនុស្សមួយចំនួនដែលមិនអាចទទួលឬគ្រប់គ្រងនឹងភាពបរាជ័យនេះបាន ពួកគាត់នឹងមានអារម្មណ៍ថាពួកគេដូចបាត់បង់អ្វីៗទាំងអស់ក្នុងលោកនេះ។ ប៉ុន្តែ អ្នកត្រូវចងចាំថាអ្នកនៅមានអនាគតតទៅមុខទៀត។ អ្នកមិនត្រូវព្រមចុះចាញ់ ដោយសារតែភាពបរាជ័យមួយពេលនោះទេ។ សូមអានសៀវភៅ និង ក្រេបយកចំណេះដឹង ដែលជួយអ្នកដើរទៅមុខទៀត។
២) ឈប់បន្ទោសខ្លួនឯងហើយចាប់ផ្តើមសកម្មភាព៖ មានពេលខ្លះ យើងអស់សង្ឃឹមនឹងខ្លួនឯងជាខ្លាំង តែនេះគ្រាន់តែជាផ្នែកមួយនៃជីវិតតែប៉ុណ្ណោះ។ ក្នុងឆាកជីវិតឬអាជីពការងារ វាតែងតែមានឡើងមានចុះ។ ប៉ុន្តែ អ្នកត្រូវចងចាំ ការបន្ទោសឬអាណិតខ្លួនឯងនឹងមិនជួយអ្នកអ្វីទេ។ ផ្ទុយទៅវិញ តាំងចិត្តសារជាថ្មីហើយចាប់ផ្តើមជាថ្មីម្តងទៀត ទើបអាចកែប្រែស្ថានភាពបាន។
៣) ពេញចិត្តនឹងអ្វីដែលអ្នកមាន៖ សព្វថ្ងៃនេះ យើងសុទ្ធតែមានមនុស្សផ្តល់គំនិតដល់យើង។ យើងមានគ្រូដែលជំរុញយើង យើងមានឪពុកម្តាយដែលណែនាំយើងឲ្យល្អជាងមុន យើងមានមិត្តដែលតែងតែគាំទ្រយើង។ល។ ទាំងអស់នេះបានជួយយើងក្លាយជាអ្វីដែលយើងមាននៅថ្ងៃនេះ។បន្តភាពដាស់ខ្លួននិងរៀនយកអ្វីថ្មីពីអ្នកដទៃ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com