បិតាស្ថាបនិកអាមេរិក លោកBenjamin Franklin ៖ «នៅពេលអណ្ដូងរីង យើងនឹងដឹងអំពីតម្លៃរបស់ទឹក»
«នៅពេលអណ្ដូងរីង យើងនឹងដឹងអំពីតម្លៃរបស់ទឹក»។ នេះជាសម្ដីរបស់លោក Benjamin Franklinដែលជាបិតាស្ថាបនិករបស់សហរដ្ឋអាមេរិក ដែលចង់ដាស់តឿនដល់មនុស្ស ឲ្យមើលឃើញអំពីសារសំខាន់ ឬ គុណតម្លៃរបស់នរណាម្នាក់ ឬ វត្ថុអ្វីមួយ មុនពេលបាត់បង់។
ជាទូទៅមនុស្សគឺ មិនសូវខ្វាយខ្វល់អំពីនរណាម្នាក់ឬ វត្ថុនៅក្បែរខ្លួននោះឡើយ ដោយគិតថា ធម្មតាៗ (មិនសូវមានតម្លៃ) រហូតខ្វះការយកចិត្តទុកដាក់ខ្លាំង ហើយលុះដល់ថ្ងៃមួយដែលបាត់បង់មនុស្សទាំងនោះ ឬ វត្ថុទាំងនោះ ទើបភ្ញាក់ខ្លួន។ ភ្ញាក់ខ្លួនព្រោះថា ទើបតែដឹងថា មនុស្ស ឬ វត្ថុទាំងនោះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្លួន ហើយបែរជាកន្លងមក ខ្លួនឯងមិនដែលសូម្បីតែនឹកឃើញ ឬ មើលឃើញក្នុងកែវភ្នែក។
ដូច្នេះហើយ កុំចាំទាល់តែអណ្ដូងរីង ឬ ស្ងួតទឹកអស់ ទើបដឹងថា ទឹកមានតម្លៃ។ ក្នុងនាមជាមនុស្ស ត្រូវព្យាយាមបែងចែក និង មើលឲ្យឃើញអំពីសារសំខាន់ និង គុណតម្លៃរបស់វត្ថុ ឬ មនុស្សនីមួយៗ៕
ដោយ៖ រតនា វិចិត្រ