​តារា​ម៉ូដែល​​ម្នាក់​ខក​ខ្លួន​​ស្ដាយ​មួយ​ជីវិត​ បន្ទាប់​ពី​ធ្វើ​ជា​តារា​ម៉ូដែល​​ប៉ុន្មាន​ឆ្នាំ!​



​អតីត​តារា​បង្ហាញ​ម៉ូដ​ម្នាក់​គឺ​នាង​ Victoire Dauxerre ​បាន​បង្ហាញ​ពី​សេចក្ដី​សោកស្ដាយ​របស់​ខ្លួន​​ដោយ​ជ្រើស​រើស​យក​វិធី​ញ៉ាំ​ផ្លែ​ប៉ោម​តែ​ ៣​ក្នុង​មួយ​ថ្ងៃ​ជំនួស​ឱ្យ​អាហារ​ដើម្បី​បាន​រាង​ស្អាត​ នៅ​ពេល​ដែល​នាង​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​បង្ហាញ​ម៉ូដ​ដ៏​លេច​ធ្លោ​មួយ។ ​​​​ស្ត្រី​មាន​វ័យ​ ២៤​ឆ្នាំ​នេះ​បាន​រៀប​រាប់​ថា​ កាល​ពី​នាង​នៅ​អាយុ​ ១៧​ឆ្នាំ​ ខណៈ​ដែល​​​នាង​​​ដើរ​នៅ​ទីក្រុង​ប៉ារីស​ ​ស្រាប់​តែ​ទីភ្នាក់ងារ​មយយ​មក​ពី​ក្រុម​ Elite Model Management ​​​មក​បញ្ចុះ​បញ្ចូល​ឱ្យ​នាង​ធ្វើ​ឱ្យ​ជា​តារា​បង្ហាញ​ម៉ូដ។ ​ដំបូង​ឡើយ​នាង​មិន​ចង់​ធ្វើ​នោះ​ទេ​ ព្រោះ​គិត​ថា​វា​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​នាង​ ស្រប​ពេល​ដែល​ម្ដាយ​របស់​នាង​មិន​ចង់​ឱ្យ​នាង​ធ្វើ​ផង។ ​ក្រោយ​មក​នៅ​វ័យ​ ​១៨​ឆ្នាំ​ នាង​អះអាង​ថា​ នាង​មាន​ទម្ងន់​ ៥៦​គីឡូក្រាម​ និង​កម្ពស់​ 5ft 10 inches ​ឬ​ប្រហែល ១​ម៉ែត្រ​ ៧០​សង់ទីម៉ែត្រ។ នៅ​ពេល​នោះ​ហើយ​ដែល​​​ទីភ្នាក់ងារ​ផ្នែក​បង្ហាញ​ម៉ូដែល​ប្រាប់​នាង​​ថា​ ទម្ងន់​ និង​កម្ពស់​របស់​នាង​គឺ​សក្ដិសម​​សម្រាប់​ការងារ​​ជា​អ្នក​បង្ហាញ​ម៉ូដ​នេះ​ ប្រសិន​បើ​​នាង​អាច​ទម្លាក់​កម្ពស់​ និង​បញ្ចុះ​ទម្ងន់​​តែ​បន្តិច​ទៀត។ នាង​បាន​ចំណាយ​ពេល​ ៨​ខែ​ក្នុង​ការ​តប​អាហារ​​ដែល​វិវត្តន៍​រហូត​ដល់​កម្រិត​ធ្ងន់ធ្ងរ។ ​​នាង​បាន​​និយាយ​ប្រាប់​សារព័ត៌មាន​​អន្តរជាតិ​មួយ​ថា​ ៖«​ខ្ញុំ​គិត​ថា​ ខ្ញុំ​អាច​គ្រប់គ្រង​វា​បាន​ ហើយ​អាច​ធ្វើ​វា​បាន​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ​ពីរ​ខែ​រហូត​ដល់​ខ្ញុំ​អាច​ទទួល​បាន​ទម្ងន់​សម​ស្រប​ ហើយ​ខ្ញុំ​អាច​ញ៉ាំ​បាន​ឡើង​វិញ​ហើយ។ ប៉ុន្តែ​អ្វី​ៗ​គ្រប់​យ៉ាង​មិន​ដូច្នោះ​​នោះ​ទេ»។ ​ ​បន្ទាប់​ពី​ចំណាយ​ពេល​​ ២​ខែ​ក្នុងការ​តប​អាហារ​ ភ្នាក់ងារ​របស់​នាង​ប្រាប់​នាង​ថា​ នាង​មាន​ទម្ងន់​ ៤៧​គីឡូក្រាម​សម​នឹង​សម្លៀក​បំពាក់​ដែល​ត្រូវ​បង្ហាញ​ម៉ូដ​ ហើយ​នាង​អាច​ធ្វើ​ការ​បាន​ហើយ។ ​ [caption id="attachment_34221" align="aligncenter" width="564"] នាង Victoire Dauxerre ​ នៅ​ពេល​ធ្វើ​ការ​ជា​អ្នក​បង្ហាញ​ម៉ូដ[/caption] ​អតីត​តារា​បង្ហាញ​ម៉ូដ​អង់គ្លេស​ម្នាក់​នេះ​បាន​បន្ត​ថា​ ​ការ​តប​អាហារ​ និង​ការ​​ញ៉ាំ​ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​កូកាអ៊ីន​​ គឺ​ជា​​វិធី​ដែល​គេ​ប្រើ​ច្រើន​បំផុត​នៅ​ក្នុង​​ឧស្សាហកម្ម​បង្ហាញ​ម៉ូដ​ដើម្បី​ធ្វើ​ឱ្យ​រាង​នៅ​ស្គម​ស្អាត។ ​មិន​ត្រឹម​តែ​រឿង​តប​អាហារ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​នាង​ត្រូវ​បាន​គេ​ប្រាប់​មិន​ឱ្យ​ហាត់​ប្រាណ​ដើម្បី​កុំ​ឱ្យ​មាន​សាច់ដុំ​ថែម​ទៀត​ផង។ នាង​ជោគជ័យ​គួរ​សម​ក្នុង​អាជីព​ប៉ុន្មាន​ឆ្នាំ​ គឺ​​នាង​អាច​រក​ប្រាក់​ចំណូល​បាន​​គួរ​សម។ ​ចុង​បញ្ចប់​នៃ​អាជីព​​ជា​អ្នកបង្ហាញ​ម៉ូដ​របស់​នាង​ ​នាង​បាន​កើត​ជំងឺ​​អាហារ​ (bulimia) ​និង​បន្ត​ចុះ​ទម្ងន់។ រឿង​មួយ​ទៀត​នោះ​គឺ​ថា​ នាង​បាត់​បង់​មិត្តភក្ដិ​ជា​ច្រើន​ដោយ​សារ​តែ​អាជីព​នេះ​។ «ខ្ញុំ​មាន​អារម្មណ៍​ថា​កណ្ដោច​កណ្ដែង​ណាស់...»។ ​ រឿង​ដែល​ធ្ងន់ធ្ងរ​បំផុត​នោះ​ គឺ​​នាង​បាន​ចូល​សម្រាក​ពេទ្យ​បី​ខែ​ដោយ​សារ​តែ​របប​អាហារ​មិន​ត្រឹម​ត្រូវ​របស់​នាង​ធ្វើ​ឱ្យ​នាង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ គឺ​នាង​​មើល​​ទៅ​ដូច​មនុស្ស​ចាស់ (ឆ្អឹង​របស់​នាង​ គឺ​ប្រៀប​បាន​នឹង​ឆ្អឹង​របស់​ស្ត្រី​វ័យ ៧០​ឆ្នាំ)។ សារ​របស់​នាង​ចំពោះ​នារី​ៗ​ទាំង​អស់​ថា ៖«​ពេល​អ្នក​ដឹង​​អ្វី​ដែល​អ្នក​​នឹង​ធ្វើ​ធ្វើ​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​បែប​ណា? ហើយ​បើ​អ្នក​ត្រៀម​ខ្លួន​រួច​ហើយ​អ្នក​អាច​ជ្រើស​រើស​វិធី​ថា​ធ្វើ​វា​ ឬ​ក៏​អត់​បាន? [មិន​មែន​មាន​ន័យ​ថា​ ​សម្រេច​ថា​ធ្វើ​រហូត​នោះ​ទេ]»។ ​សារ​មួយ​ទៀត​របស់​នាង​ គឺ​ ៖«​ការ​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ (eating disorders)​ គឺ​ជា​ជំងឺ​មួយ»។ ​វា​ប្រសើរ​សម្រាប់​នារី​ទាំង​ឡាយ​ដើម្បី​បង្កា​ជំងឺ​នេះ​...»៕ [caption id="attachment_34222" align="aligncenter" width="564"] សៀវភៅ​ដែល​នាង​សរសេរ​រៀបរាប់​ពី​បញ្ហា​កើត​ឡើង​ក្នុង​ជីវិត​របស់​នាង[/caption] [caption id="attachment_34224" align="aligncenter" width="564"] រូប​ថត​បន្ទាប់​ពី​នាង​លា​ឈប់​ពី​ការងារ​ជា​អ្នក​បង្ហាញ​ម៉ូដ[/caption]
X
5s