កុម្ម៉ង់ទិញ Nokia 3, Nokia 5 និង Nokia 3310 ចាប់ផ្ដើមពីថ្ងៃនេះតទៅហើយ
ទូរស័ព្ទ Nokia ស៊េរីថ្មី ៣ម៉ូដែលមាន Nokia 3, Nokia 5 និង Nokia 3310 (ស៊េរីឆ្នាំ២០១៧) ឥឡូវនេះ លោកអ្នកដែលជាហ្វេនរបស់ Nokia អាចធ្វើការកុម្ម៉ង់ទិញមុនបានហើយ។ អ្នកអាចបញ្ជាទិញ Nokia ទាំងបីស៊េរីនេះ តាមអនឡាញ ជាក់ស្ដែងនៅលើគេហទំព័រ Belsimpel ដែលបានតាំងក្នុងទំព័រខ្លួន អមដោយតម្លៃគិតជាអឺរ៉ូ។ តម្លៃរៀងគ្នាចាប់ពីម៉ូដែល Nokia 3, Nokia 5 និង 3310 គឺ €149, €199, និង €59។