បើ​មិន​ចង់​អាយុ​ខ្លី​​ អ្នក​​ត្រូវ​តែ​​ចងចាំ​ និង អនុវត្ត​ចំណុច​សំខាន់ៗ​ទាំង​នេះ​



ដោយ​សារ​តែ​របៀប​រស់​នៅ​របស់​មនុស្ស​មាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង​បើ​ប្រៀប​ធៀប​ទៅ​កាល​ពី​មុន​ វា​ពិត​ជា​ពិបាក​​ក្នុង​ការ​ដឹង​តើ​អ្នក​ពិត​ជា​មាន​សុខភាព​ល្អ​​​អត់។ ប៉ុន្តែ អ្នក​ក៏​អាច​ត្រួត​ពិនិត្យ​សុខភាព​របស់​អ្នក​ លទ្ធផល​នៃ​សុខភាព​របស់​អ្នក​នឹង​បង្ហាញ​ថា​​អ្នក​ពិត​ជា​បាន​ថែទាំ​ខ្លួន​ឯង​បាន​ល្អ​ឬ​ក៏​អ្នក​ត្រូវ​​​ចាប់​ផ្តើម​គិត​ពី​សុខភាព​​របស់​អ្នក។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗ​ដែលអ្នកត្រូវអនុវត្ត និង ចងចាំ៖

១) ជាតិ​ខ្លាញ់​ក្នុងឈាម៖ អ្នក​ត្រូវ​ប្រាកដ​ថា​​ជាតិ​ខ្លាញ់​ក្នុងឈាម​​របស់​អ្នក​មិន​លើស​ពី​១០០​នោះ​ទេ។

២) ជាតិ​ស្ករ​ក្នុង​ឈាម​៖ កម្រិត​ក្នុង​​ជាតិស្ករ​ក្នុង​ឈាម​​គួរ​តែ​តិច​ជាង​១០៧ បើ​អាច​ក្រោម​១០០​នោះ​គឺ​កាន់​តែ​ល្អ។

៣) ឆ្អឹង ៖ ស្ត្រី​គួរ​តែ​ចាប់​ផ្តើម​ពិនិត្យ​សុខភាព​ឆ្អឹង​ពី​វ័យ​៤០​ឆ្នាំ​ឡើង​​ទៅ ហើយ​បុរស​នៅ​វ័យ​៦០​ឆ្នាំ។​ប្រសិន​ជា​អ្វី​ៗ​នៅ​ល្អ អ្នក​គួរ​តែ​បន្ត​ការ​ពិនិត្យ​រៀង​រាល់​៥​ឆ្នាំ​ម្តង។

៤) ថត​សុដន់ដោយ​កាំ​រស្មី៖ សម្រាប់​ការ​ពិនិត្យ​សុដន់​ដោយ​កាំ​រស្មី​ ស្ត្រី​ដែល​មាន​វ័យ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ​គួរ​តែ​ធ្វើ​រៀង​រាល់​២​ឆ្នាំ​ម្តង​​ ពី​ព្រោះ​ថា​ស្ត្រី​ចាប់​ពី​អាយុ​នេះ​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​មហារីក​សុដន់។

៥) ភ្នែក៖ មិន​ថា​អ្នក​អាយុ​ប៉ុន្មាន​នោះ​ទេ អ្នកគួរ​តែ​ពិនិត្យ​រៀង​រាល់​២​ឆ្នាំ​ម្តង៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org​

X
5s