លោក Ray Bradbury អ្នកនិពន្ធរបស់អាមេរិក៖ «​ស្រឡាញ់​នូវ​អ្វី​ដែល​អ្នក​ធ្វើ អ្នក​នឹង​មិន​ធ្វើ​​ការ​សូម្បី​តែ​មួយ​ថ្ងៃ​ក្នុង​ជីវិត»​



«​ស្រឡាញ់​នូវ​អ្វី​ដែល​អ្នក​ធ្វើ អ្នក​នឹង​មិន​ធ្វើ​​ការ​សូម្បី​តែ​មួយ​ថ្ងៃ​ក្នុង​ជីវិត» ។ នេះជាសម្តីរបស់លោក  Ray Bradbury អ្នកនិពន្ធរបស់អាមេរិក។ ក្នុងន័យនេះ លោក​ចង់​បង្ហាញ​ថា​​ ប្រសិន​ជា​មនុស្ស​ពិត​ជា​ស្រឡាញ់​ការងារ​ដែល​ពួក​គេ​មាន វា​មិន​ត្រឹម​តែ​​មិន​ធុញ​នោះ​ទេ ថែម​ទាំង​នាំ​យក​មក​នូវ​ក្តី​សប្បាយ​ថែម​ទៀត​ផង។

ផ្ទុយ​ទៅ​វិញ មនុស្ស​ជា​ច្រើន​ធ្វើ​ការ​ដោយ​សារ​តែ​ចង់​បាន​លុយ តែម្យ៉ាងនោះប្រាកដជា មិនសូវមានសេចក្តីសុខ ឬ សប្បាយចិត្តជាមួយនឹងអ្វីដែលខ្លួនធ្វើនោះទេ ពោលគឺធ្វើដើម្បីឲ្យតែដល់ម៉ោងអាងនឹងចេញទៅផ្ទះប៉ុណ្ណោះ ដូច្នេះហើយក៏មិនសូវមានការរីកចម្រើនអ្វីដែរ។ អ្វី​ដែល​អ្នក​ចូល​ចិត្ត​គឺ​សប្បាយ។ ប្រសិន​ជា​អ្នក​រីករាយ​នឹង​ការងារ​របស់​អ្នក អ្នក​ក៏​រីក​រាយ​ក្នុង​ការ​ធ្វើ​ការ​ផង​ដែរ។ អ្នក​រីករាយ​នឹង​ធ្វើ​ការ​ទោះ​បី​ជា​វា​មិន​ផ្តល់​ប្រាក់​កម្រៃ​ដល់​អ្នក​ក៏​ដោយ៕

ដោយ៖ អ៊ឹង មុយយូ

X
5s