ការស្រាវជ្រាវបានបង្ហាញថា៖ «បុរសដែលមានពុកមាត់ គឺទាក់ទាញនារីៗ ជាងគេ»
យោងតាមការស្រាវជ្រាវរបស់ Journal of evolution biology បានធ្វើការសាកសួរទៅកាន់នារី ៗ ចំនួន៨,៥០០នាក់ ពីសង្សាររបស់ខ្លួនថា «តើ អ្នកដែលមានពុកមាត់ និងអត់ពុកមាត់មួយណា គួរឲ្យទាក់ទាញជាង?» ចម្លើយមតិភាគច្រើនលើកឡើងថា «ពួកគេ ជ្រើសរើសយកសង្សារដែលមានពុកមាត់ទាំងអស់។»
អ្នកស្រាវជ្រាវបានបន្តទៀតថា៖ « បុរសដែលមានរាងឡូយ ថ្គាមធំ សាច់ដុំធំៗ សម្បុរស ភាគច្រើន គឺទទួលបានការស្រឡាញ់ ពីនារីៗ ពិតមែន តែមិនសូវជាបានយូរទេ។ ពោលគឺគ្រាន់តែស្រឡាញ់លេងៗប៉ុណ្ណោះ » ។
ចំណែកឯ បុរសដែលមានពុកមាត់វិញនោះ ភាគច្រើនណាស់ដែលនារីៗ ស្រឡាញ់ ហើយមិនមែនស្រឡាញ់លេងៗ ឬរយៈពេលខ្លីទេ គឺថាស្រឡាញ់យកជាគូអនាគតតែម្ដង ព្រោះនារីៗ គិតថាពួកគែជាបុរសពិត ។ ដូចនេះអ្នកគួរដឹងហើយពីឥទ្ធិពលនៃការទុកពុកមាត់ ថាទាក់ទាញស្រីៗ កម្រិតណានោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.indy100.com