Facebook ចេញមុខងារពិសេស១សម្រាប់ជួយសង្គ្រោះអ្នកចង់ធ្វើអត្តឃាត
Facebook ចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធមួយថ្មីដែលមានឈ្មោះថា Artificial Intelligence (AI) ដើម្បីកំណត់ថា អ្នកប្រើប្រាស់ Facebook បង្ហាញសញ្ញាណាមួយអំពីការធ្វើអត្តឃាតខ្លួន។ ប្រព័ន្ធថ្មីនេះគឺត្រូវបំពេញមុខងារតាមដាន Status និង Comments ជាបន្តបន្ទាប់ដែលអាចបង្ហាញថា នរណាម្នាក់ស្ថិតនៅក្នុងស្ថានភាពចង់សម្លាប់ខ្លួន។
ដើម្បីដំណើរការប្រព័ន្ធនេះបានពេញលេញ Facebook ពឹងផ្អែកទៅប្រព័ន្ធរាយការណ៍មកមនុស្ស (human reporting system) ប្រសិនបើបម្រុងនឹងកើតមានការធ្វើអត្តឃាតណាមួយ។ ប្រព័ន្ធនឹងធ្វើឱ្យមិត្តភក្ដិអ្នកប្រើប្រាស់អាចចុចលើ button ដើម្បីផ្ដល់ព័ត៌មានដល់អ្នកដែលអាចជួយបានដូចជាក្រុមហ៊ុនរបស់អ្នកប្រើប្រាស់ Facebook កំពុងធ្វើការឱ្យជាដើម៕