មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី៧ ជ្រើសរើស Audi ជារថយន្តប្រណិតផ្លូវការ
• Audi Cambodia ក្លាយជាដៃគូផ្លូវការនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ នៅភ្នំពេញ
• ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ បុគ្គលល្បីៗដែលចូលរួមនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៧ នឹងទទួលបានផាសុកភាព និងភាពប្រណិតនៃរថយន្ត Audi
រោងភាពយន្តគឺជាប់ទាក់ទងនឹងតម្លៃវប្បធម៌។ Audi នៅទូទាំងពិភពលោកបាននិងកំពុងគាំទ្រយ៉ាងមានប្រសិទ្ធភាពដល់វិស័យសិល្បៈវប្បធម៌អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ ដែលមានចាប់ពីការថតភាពយន្ត រហូតដល់មហោស្រព និងការបញ្ចាំងភាពយន្តសំខាន់ៗបំផុត។ ខ្សែភាពយន្តជាច្រើន រួមទាំងខ្សែភាពយន្តល្បីៗ បានជ្រើសរើសរថយន្ត Audi ដើម្បីបង្ហាញតម្លៃនៃការចូលចិត្តផ្នែកកីឡា ប្រណិតភាព និងវឌ្ឍនភាព។ កាលពីពេលថ្មីៗកន្លងទៅនេះ AUDI AG បានប្រារព្ធខួបឆ្នាំទី៤ នៃការចូលរួមរបស់ខ្លួនក្នុងមហោស្រពភាពយន្តអន្តរជាតិប៊ែរឡាំង ក្នុងអំឡុង Berlinale លើកទី៦៧។
នៅក្នុងប្រទេសកម្ពុជា សូម្បីតែនៅមុនពិធីបើកក៏ដោយ ក៏ Audi Cambodia បានគាំទ្រដល់ការសម្តែងលើកដំបូងបង្អស់ដែរ ដែលជាការច្របាច់បញ្ចូលគ្នាទាំងបុរាណ និងសម័យនៅទីសក្ការៈអង្គរវត្តក្នុងឆ្នាំ២០១៣។ Fondamentus© គឺជាព្រឹត្តិការណ៍វប្បធម៌ តន្ត្រី និងរបាំដ៏សំខាន់មួយដែលប្រារព្ធខួបលើកទី២០ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការការពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ដែលត្រូវបានចាត់ចូលជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក និងការប្រារព្ធខួបលើកទី១០ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យរបស់កម្ពុជាជាបេតិកភណ្ឌវប្បធម៌អរូបី ដោយអង្គការ យូណេស្កូ។ Audi Cambodia ក៏បានឧបត្ថម្ភផងដែរដល់ការបោះពុម្ពផ្សាយសៀវភៅនិយាយអំពី Henri Mouhot ដែលបានរកឃើញប្រាសាទអង្គរក្នុងឆ្នាំ១៨៥៨។
វប្បធម៌ជំរុញឲ្យមានព្រំដែនថ្មីៗដើម្បីគោរពដល់ ជម្នះ និងកំណត់ប្រពៃណីសាជាថ្មីឡើងវិញ។ ដូចគ្នានេះដែរ Audi មានលក្ខណៈពិសេសត្រង់ស្មារតីនៃការជំរុញឲ្យមាន និងឆន្ទៈក្នុងការទទួលយកការជម្នះបញ្ហាប្រឈម ទៅហួសពីព្រំដែនកំណត់ និងបង្កើតមាគ៌ាផ្ទាល់ខ្លួនដែលមានភាពច្នៃប្រឌិត និងគោលដៅឆ្ពោះទៅមុខ! មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៧ នឹងបង្ហាញភាពយន្តជាច្រើនប្រភេទ ជាមួយនឹងការបញ្ចាំងខ្សែភាពយន្តជាង ១០០ រឿងនៅទីកន្លែងផ្សេងៗគ្នាចំនួន ៩ កន្លែង និងព្រឹត្តិការណ៍បន្ទាប់បន្សំនានា។
Antoine Jeanson នាយកប្រតិបត្តិការរបស់ Audi Cambodia ពន្យល់ថា៖ «យើងមានសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមជាផ្នែកមួយនៃដំណើរផ្សងព្រេងដែលកំពុងបន្តនេះ ពោលគឺ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា និងការរស់ឡើងវិញនៃឧស្សាហកម្មភាពយន្តកម្ពុជា។ ជាមួយនឹងការគាំទ្ររបស់ខ្លួន Audi Cambodia ចង់សម្របសម្រួលការអភិវឌ្ឍព្រឹត្តិការណ៍ដ៏អស្ចារ្យនៃនិន្នាការថ្មីនេះ»។
ចាប់តាំងពីខ្លួនបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ មក Audi Cambodia មានភាពសកម្មកាន់តែច្រើនឡើងនៅក្នុងការអភិវឌ្ឍវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជា។ នៅភ្នំពេញ ម៉ាកសញ្ញាកងបួនបានដាក់បញ្ចាំងភាពយន្តល្បីៗ ដូចជា The Avengers, Ironman, Captain America។ ដូចគ្នានេះដែរ ចាប់តាំងពីឆ្នាំ២០១៥ មក Audi Cambodia កំពុងតែគាំទ្រយ៉ាងសកម្មដល់មហោស្រពតន្រ្តីហ្សាស់អន្តរជាតិភ្នំពេញ។ ក្នុងឆ្នាំ២០១៦ Phnom Penh Designer Week បានជ្រើសរើស Audi Phnom Penh ដើម្បីបង្ហាញការបង្កើតថ្មីទាំងអស់របស់ខ្លួន។
បច្ចុប្បន្ន Audi Cambodia កំពុងតែឧបត្ថម្ភដល់រាជធានីភ្នំពេញ ជាសៀវភៅវឌ្ឍនភាពលើកដំបូងដែលគូសបញ្ជាក់អំពីការអភិវឌ្ឍក្រុងភ្នំពេញ ដែលនឹងចាប់ផ្តើមចេញផ្សាយនៅសប្តាហ៍បន្ទាប់។
Laurent Genet ប្រធាន Audi Cambodia សន្និដ្ឋានថា៖ «ដោយរួមគ្នាជាមួយនឹង Angelina Jolie ដែលជាអ្នកឧបត្ថម្ភជ្រោមជ្រែងដល់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា Audi Cambodia មានសេចក្តីរីករាយក្នុងការគាំទ្រដល់ការសម្តែងសមត្ថភាពរបស់អ្នកមានទេពកោសល្យ និងគំនិតច្នៃប្រឌិតនៅក្នុងការផលិតភាពយន្តកម្ពុជា ផ្សារភ្ជាប់ជាមួយនឹងសិល្បករផ្សេងទៀតនៅជុំវិញពិភពលោក និងជាពិសេសនៅអាស៊ាន»។
CFAO Group ដែលមានមូលដ្ឋាននៅប្រទេសបារាំង បាននាំ Audi មកកាន់ប្រទេសកម្ពុជា និងបានបើកមជ្ឈមណ្ឌល Audi Phnom Penh ដែលមានទីតាំងងាយស្រួលរកនៅលើមហាវិថីមុនីវង្ស និងផ្លូវលេខ ៤២២។ Audi Cambodia បានព្យាយាមនាំមកជូនអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជានូវ Audi ដែលល្អបំផុតពីបរទេស រួមទាំងបច្ចេកវិទ្យាយ៉ាងទំនើបផងដែរ ដូចជា ប្រើកម្លាំងទាញដោយកង់ទាំងបួនជានិច្ច មានម៉ាស៊ីន TFSI ដែលមានកម្លាំងខ្លាំង និង ប្រសិទ្ធភាពខ្ពស់ មានបរិក្ខារ និងការរចនាតាមស្តង់ដារខ្ពស់បំផុតនៃប្រណិតភាព ដើម្បីទទួលភាពរីករាយក្នុងការបើកបរ។ ប្រភេទនៃម៉ូដែល Audi នៅក្នុងប្រទេសកម្ពុជា រួមមាន Audi Q5, Q7 និង A8L។ ដើម្បីស្ងប់ក្នុងចិត្តទាំងស្រុងទៀតនោះ រថយន្ត Audi ទាំងអស់ដែលនាំចូលមក ជាផ្លូវការក្នុងប្រទេសកម្ពុជា នឹងមានអត្ថប្រយោជន៍ទទួលការធានារយៈពេលពីរឆ្នាំដោយគ្មានកំណត់លើចម្ងាយផ្លូវបើកបរឡើយ៕