ហេតុផលទាំង៥យ៉ាងដែលអ្នកគួរធ្វើការនៅវិស័យកែសម្ផស្ស
មានសុភាសិតមួយពោលថា៖« ធ្វើអ្វីដែលអ្នកស្រឡាញ់ អ្នកនឹងមិនធ្វើការសូម្បីតែមួយថ្ងៃក្នុងឆាកជីវិត។» ធ្វើអ្វីដែលអ្នកស្រឡាញ់និងមានចំណង់ចំណូលចិត្ត អ្នកនឹងរកឃើញភាពរីករាយក្នុងជីវិត។ ប្រសិនជាអ្នកកន្លងមកមានចំណាប់អារម្មណ៍តុបតែងអ្នកដទៃឲ្យស្អាត ខាងក្រោមនេះជាហេតុផលដែលអ្នកគួរបន្ត៖
១) គ្មានព្រំដែនចំពោះភាពឆ្នៃប្រឌិត៖ វិស័យសម្ផស្សគឺរីកចម្រើនជានិច្ច។ ជារៀងរាល់ថ្ងៃ វាតែងតែមានម៉ូតថ្មីនៅទូទាំងពិភពលោក។ ប្រសិនអ្នកនៅក្នុងវិស័យមួយនេះ អ្នកនឹងអាចដុសខាត់ភាពឆ្នៃប្រឌិតរបស់អ្នករហូត។
២) មានកាលវិភាគខ្លួនឯង៖ ប្រសិនជាអ្នកចាប់ផ្តើមជាអ្នកផាត់មុខឯករាជ្យ អ្នកនឹងមានកាលវិភាគផ្ទាល់ខ្លួន។ វានឹងផ្តល់នូវភាពបត់បែនតាមកាលៈទេសៈក្នុងការធ្វើអ្វីថ្មីផងដែរ។
៣) ឱកាសការងារច្រើន៖ អ្នកអាចធ្វើការនៅហាងកែសម្ផស្សឬសាលាបង្រៀនកែសម្ផស្ស។ ហើយនៅកន្លែងជាច្រើន គេកំពុងតែរកមនុស្សដែលចេះខាងសម្ផស្ស។
៤) រកភ្ញៀវមិនពិបាក៖ នៅពេលដែលអ្នកចាប់ផ្តើមដំបូង អ្នកគ្រាន់តែត្រូវធ្វើការខ្លាំងជាងអ្នកដទៃតិច។ បន្ទាប់មក ភ្ញៀវរបស់អ្នកនឹងជួយផ្សព្វផ្សាយដល់អ្នកទៃប្រសិនជាសេវាកម្មរបស់អ្នកពិតជាល្អ។
៥) អាជីពរីកចម្រើន៖ ដោយសារតែអាជីពនេះត្រូវមានអ្វីថ្មីជានិច្ច ដូច្នេះហើយវាក៏ផ្តល់ឱកាសឲ្យអ្នករៀនអ្វីថ្មីរហូត។ ប្រសិនជាអ្នកខ្វះគំនិត អ្នកអាចរកវីដេអូតាមអនឡានបាន៕
ប្រែសម្រួល៖អឹុង មុយយូ
ប្រភព៖ www.verygreen.com