Lenovo ទើបសម្ពោធ Tablet កូនកាត់កុំព្យូទ័រស៊េរីថ្មីម៉ូដែល Miix 320 តម្លៃធូរថ្លៃចាប់ពី $200
បន្ទាប់ពីបានបញ្ចេញថេប្លេតស៊េរីថ្មី ប្រភេទ 2-in-1 Miix 320 កាលពីខែមុន ក្នុងពិព័រណ៍ CES 2017 រួចមក ពេលនេះ ក្រុមហ៊ុន Lenovo បានសម្ពោធចេញ Tablet របស់ខ្លួននេះ នៅក្នុងសមាជ MWC 2017 ថែមទៀត ជាមួយការអះអាងពីកាលបរិច្ឆេទនឹងមានលក់លើទីផ្សារ គឺចាប់ពីខែមេសាខាងមុខ ជាមួយតម្លៃចាប់ពី ២០០ដុល្លារ (តម្លៃខុសគ្នា អាស្រ័យលើជម្រើសលក្ខណៈសម្បត្តិ)។