សម្រាប់អ្នកដែលចូលចិត្តគេងពីព្រលប់ តែងទទួលបានប្រយោជន៍សំខាន់៣នេះ
តើអ្នកជាមនុស្សដែលចូលគេងយប់ជ្រៅមែនទេ? តើអ្នកដាច់យប់ដោយសារតែមើលទូរទស្សន៍ឬធ្វើអ្វីដែលមិនមានប្រយោជន៍មែនទេ? អ៊ីចឹងហើយបានជាអ្នកមានអារម្មណ៍ថាហត់នៅពេលព្រឹក។ តើការចូលគេងពីព្រលប់ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក ៖
១) អារម្មណ៍ល្អ៖ តាមការសិក្សារកឃើញថា អ្នកដែលនៅយប់ជ្រៅមានអារម្មណ៍មិនសូវល្អនោះទេ។ ពួកគេងាយនឹងគិតអវិជ្ជមាន។ ហើយគេក៏រកឃើញថា ការចូលគេងពីព្រលប់ជួយអ្នកឲ្យមានអារម្មណ៍ល្អ។
២) កាន់តែងាយចុះចម្រុងជាមួយអ្នកដទៃ ៖ តើអ្នកឈ្លោះគ្នាច្រើនណាស់មែនទេថ្មីៗនេះ? នេះដោយសារតែការគេងមិនគ្រប់គ្រាន់ធ្វើឲ្យអ្នកមានអារម្មណ៍ឆាប់ខឹង។ ការគេងបានគ្រប់គ្រាន់ជួយអ្នកគិតវិជ្ជមាន មានអំណត់ច្រើនជាងមុននិងមានអារម្មណ៍ធូរស្រាលជាងមុន អ៊ីចឹងហើយទើបងាយចុះសម្រុងជាមួយមនុស្ស។
៣)សុវត្ថិភាព៖ គ្រាន់តែស្រមៃក៏គួរឲ្យខ្លាចដែរ ការគេងមិនគ្រប់គ្រាន់ អ្នកអាចប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ ព្រោះថា ស្មារតីមិនល្អ។ អាក្រក់ជាងនេះទៅទៀត មនុស្សខ្លះគេងនៅពេលកំពុងបើកបរទៀតផង។ ដូច្នេះហើយ អ្នកត្រូវគេងយ៉ាងហោចណាស់៨ម៉ោង៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.huffpost..com