​​អ្នក​ជំនួញ​អាមេរិក​ លោកRamit Sethi ៖ ​បើ​ចង់​​ក្លាយ​ជា​សេដ្ឋី​​ កុំ​ភ្លេច​​ចាំ​សារ​ដ៏​សំខាន់​​​ពីរ​យ៉ាង​នេះ​​​នៅ​​វ័យ​ខ្ទង់​ ២០​ឆ្នាំ​



លោក Ramit Sethi​ ​ជា​​អ្នក​និពន្ធ ​​និង​ជា​សេដ្ឋី​ជនជាតិ​អាមេរិក​ ​​និយាយ​ថា ​ចង់​ក្លាយ​ក្លាយ​ជា​សេដ្ឋី​នោះ​ ​​ត្រូវ​ចាំ​សារ​ដ៏​សំខាន់​ពីរ​​យ៉ាង​ គឺ​ទី​១​ ​អ្នក​អាច​ធ្វើ​បាន ​​និង​ទី​២​ ​ ​កាល​ណា​អ្នក​ផ្លាស់ប្ដូរ​ទម្លាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក ​នោះ​ឱកាស​​នឹង​មាន​កាន់​តែ​ច្រើន​។

​​​«​ខ្ញុំ​សង្ឃឹម​ថា ​​មនុស្ស​ដែល​មាន​វ័យ​​២២​ឆ្នាំ​ទាំង​អស់​ដឹង​​ថា ​ពួក​គេ​អាច​​រស់​នៅ​ក្នុង​ជីវិត​​ជា​អ្នក​មាន​​បាន​។ ​អ្នក​អាច​ក្លាយ​ជា​សេដ្ឋី​ ​​គឺ​គ្មាន​បញ្ហា​នោះ​ទេ​។ ​​​ប៉ុន្តែ​អ្នក​ត្រូវ​​តែ​អនុវត្ត​​ឲ្យ​បាន​កាន់​តែ​ចាប់​កាន់​តែ​ល្អ​»។ ​

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេដ្ឋី​ខាង​លើ​ ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ «I Will Teach You to be Rich» ​ដែល​ជា​ភាសា​ខ្មែរ​​មាន​ន័យ​ថា​ «​ខ្ញុំ​នឹង​បង្រៀន​អ្នក​ឲ្យ​ក្លាយ​ជា​អ្នក​មាន​​»​។ ​​ចំណុច​សំខាន់​បំផុត​ដំបូង​ គឺ​ត្រូវ​គិត​ថា ខ្លួន​ឯង​អាច​ធ្វើ​បាន​ ​ព្រោះ​បើ​គិត​ថា ខ្លួន​ឯង​មិន​អាច​ធ្វើ​បាន​ ឬ ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​ទេ​ ​​នោះ​វា​មាន​​ន័យ​ស្មើ​នឹង​បោះបង់​​ទៅ​ហើយ​។​

​បន្ទាប់​ពី​គិត​ថា ខ្លួន​ឯង​អាច​ធ្វើ​បាន​ហើយ គឺ​ត្រូវ​មាន​ទម្លាប់​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ​​ទៀត​។​​ ​ក្នុង​ពេល​ឆ្លើយ​​​​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ ​CNBC ​អ្នក​និពន្ធ​ និង​ជា​ស្ថាបនិក​​ក្រុមហ៊ុន​ GrowthLab.com ខាង​លើ​ ​បាន​​​​អះអាង​ថា ​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ ក្នុង​ការ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​ គឺ​មាន​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​បើ​មាន​​ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​​នោះ ​មាន​ប៉ុន្មាន​ក៏​មិន​សល់។​​ ​

ប៉ុន្តែ​បើ​មាន​ទម្លាប់​ល្អ​វិញ ​នោះ​​លុយ​ដែល​អ្នក​មាន​​ក្នុង​ដៃ​ នឹង​កើត​ជា​កូន​ពូន​ជា​ចៅ​មិន​ខាន​៕ ​​​​​

ដោយ​៖ រតនា​ ​វិចិត្រ

X
5s