Sony ទើបសម្ពោធចេញ Xperia XA1 និង Xperia XA1 Ultra ទំនើបមានគែមស្ដើងទាន់សម័យនៅសមាជ MWC 2017
នៅក្នុងសមាជឧបករណ៍អេឡិចត្រូនិកចល័ត MWC 2017 នេះ មានបណ្ដាក្រុមហ៊ុនជាច្រើនបានកំពុងតាំងបង្ហាញសមិទ្ធផលដែលជាស្មាតហ្វូនស៊េរីថ្មីៗរបស់ខ្លួន ហើយ Sony ក៏កំពុងបង្អួតកំពូលស្មាតហ្វូនចំនួន ២ម៉ូដែលនឹងគេដែរ។ ស្មាតហ្វូនថ្មីទាំងពីរម៉ូដែលនោះមានម៉ូដែល Xperia XA1 និង Xperia XA1 Ultra។
Xperia XA1
ចាប់និយាយពី Xperia XA1 មុន ដែលស្មាតហ្វូននេះ ភ្ជាប់មកជាមួយអេក្រង់ ៥អ៊ីញ resolution (1280x720px) បំពាក់ឈីប MediaTek Helio P20, RAM 3GB, 23MP 1/2.3” sensor ជាមួយប្រវែង 24mm, f/2.0 lens, Hybrid AF និង SteadyShot, កាមេរ៉ា 8MP front-facing, ថ្មកម្រិត 2300mAh។