ប្រសិនបើអ្នកមានឈាមប្រភេទនេះ អ្នកប្រហែលមាន DNA មនុស្សក្រៅភពហើយ
មនុស្សទាំងអស់គ្នាមានប្រភេទឈាម ៤ដែលគេដឹងជាទូទៅគឺ O, AB, B និង A។ ហេតុផលដែលធ្វើឱ្យប្រភេទឈាមខុសៗគ្នាគឺដោយសារតែប្រភេទឈាមនីមួយៗពឹងពាក់ទាំងស្រុងទៅលើសារធាតុប្រូតេអ៊ីនផ្សេងៗនៅក្នុងឈាម។
ក្រុមអ្នកវិទ្យាសាស្ត្រទើបរកឃើញប្រភេទឈាមថ្មី គឺ RH negative ដែលប្រភេទឈាមថ្មីនេះប្រសិនបើគេរកឃើញនណាម្នាក់នោះគឺមានន័យថា អ្នកនោះមាន DNA របស់មនុស្សក្រៅភព។ តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រភេទឈាម RH negative គឺគ្មានផ្ទុកហ្ស៊ែនដ៏សំខាន់ដែលវិវត្តន៍ចេញពីស្វា Rhesus ដែលមនុស្សភាគច្រើនបំផុតមានផ្ទុកនោះទេ (មនុស្សវិវត្តន៍ពីសត្វស្វា)។
រឿងមួយទៀតនោះគឺថា ប្រភេទឈាមនីមួយៗ (ឈាមទាំង ៤ប្រភេទ) គឺអាស្រ័យទាំងស្រុងទៅលើសារធាតុប្រូតេអ៊ីននៅក្នុងឈាម ប៉ុន្តែប្រភេទឈាម RH negative គ្មានសារធាតុប្រូតេអ៊ីនទាំងនោះតេ។
យោងតាមប្រភព បានលើកឡើងថា ប្រភេទឈាម RH negative មានប្រមាណពី ១០ ទៅ ១៥ភាគរយនៃមនុស្សទូទាំងពិភពលោក។ កត្តានេះហើយដែលធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ត្រក្រញ៉ាញ់ខួរថាតើប្រភេទឈាមនេះមានដើមកំណើតមកពីណា។
ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រ បានសន្និដ្ឋានថា ប្រហែលកាលពី ៣៥ ០០០ឆ្នាំមុន ប្រភេទឈាមនេះប្រហែលជាផ្សារភ្ជាប់ទៅនឹងអំបូរកុលសម្ព័ន្ធ ឬក្រុមមនុស្សពិសេសណាមួយ។ តាមទិន្នន័យនៅទ្វីបអាស៊ី មានមនុស្សមានឈាមប្រភេទនេះគឺ ១% អាហ្វ្រិក-អាមេរិកមានប្រហែល ៣% ខណៈអឺរ៉ុបមានឈាមប្រភេទនេះច្រើនជាងគេបំផុត៕