ទីបំផុត Nokia ធ្វើបានពិតមែន វាយលុកទីផ្សារឡើងវិញជាមួយស្មាតហ្វូន Android ថ្មីៗ Nokia 6, 5, 3 និងទាយាទ Nokia 3310 ស៊េរីថ្មីនៅ MWC 2017
នៅក្នុងព្រឹត្តិការណ៍ MWC 2017 នេះ Nokia បានបង្ហាញសមិទ្ធផលចេញថ្មីជាស្មាតហ្វូន Android ចំនួន៣ ស៊េរី និងអមដោយទូរស័ព្ទ Nokia 3310 ជំនាន់ថ្មីដែលត្រូវបានរចនាថ្មីប្លែក អេក្រង់កូល័រ និងមានបំពាក់កាមេរ៉ាថែមទៀត។ នេះជាសមិទ្ធផលថ្មីទៀត គួរចាប់អារម្មណ៍ដែរ របស់ Nokia ដែលបានសហការជាមួយក្រុមហ៊ុន HMD Global បន្ទាប់ពីបានបញ្ចេញលក់ Nokia 6 នៅលើទីផ្សារចិន កន្លងទៅ។