មហាសេដ្ឋីវ័យក្មេង លោកMark Zuckerberg ៖ «សហគ្រិនភាពគឺមិនមែនបង្កើតក្រុមហ៊ុនឲ្យតែបានៗទេ គឺគប្បីបង្កើតឲ្យមានការផ្លាស់ប្ដូរវិញទើបល្អ»
«សហគ្រិនភាពគឺមិនមែនបង្កើតក្រុមហ៊ុនឲ្យតែបានៗទេ គឺគប្បីបង្កើតការផ្លាស់ប្ដូរឲ្យច្រើនវិញ» នេះគឺជាសម្ដីមាស របស់ មហាសេដ្ឋី វ័យក្មេងដ៏ជោគជ័យម្នាក់ លោក Mark Zuckerberg ។
លោកបានបន្ថែមទៀតថា ៖ «ពេលដែលលោកចាប់ផ្ដើមបង្កើតFacebook ភ្លាម លោកមានគំនិតចង់ឲ្យមនុស្សគ្រប់គ្នាអាចបង្ហាញអ្វីដែលពួកគេចង់និយាយ ហើយ ចង់ឲ្យសហគមន៍មួយអាចទាក់ទងគ្នាបានដោយងាយស្រួលជាងមុន។ » មុនដំបូងឡើយ លោកពុំសូវទទួលបានប្រាក់ចំណូលអ្វីច្រើនពីFacebookទេ តែដោយសារលោកជឿជាក់ថា លោកអាចធ្វើឲ្យមនុស្សគ្រប់គ្នាផ្លាស់ប្ដូរ ហើយអាចទាក់ទងគ្នាបានដោយសេរីនោះ ពួកគេនឹងជួយលោកវិញនៅថ្ងៃណាមួយ។
លោកបានលើកសម្ដីនេះឡើយ នៅពេលដែលអតីត ប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បានអញ្ជើញ លោកទៅកម្មវិធី Global Entreperneurship Summit នៅសាកលវិទ្យាល័យ Stanford University ។ នេះហើយជាគំនិតរបស់លោក ដែលចង់បង្ហាញក៏ដូចជាទូន្មានដល់អ្នកជំនួញទាំងឡាយ ថា «បើចង់បង្កើតក្រុមហ៊ុនដ៏ល្អមួយ ពួកគេត្រូវធ្វើអ្វីឲ្យមានការផ្លាស់ប្ដូរសិន»៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖ www.entrepreneur.com