មានសំណួរ១ ដែល Steve Jobs តែងសួរខ្លួនឯងរាល់ថ្ងៃ តើដឹងថាសំណួរអ្វីទេ?
លោក ស្ទីវ ចប (Steve Jobs) អតីតស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ដ៏ល្បីរបស់សហរដ្ឋអាមេរិកតែងតែឆ្លុះកញ្ចក់មើលខ្លួនឯងជារៀងរាល់ថ្ងៃដើម្បីរក្សានូវការអភិវឌ្ឍខ្លួន ក៏ដូចជាដឹកនាំក្រុមហ៊ុនរបស់លោកឱ្យឆ្ពោះទៅមុខជានិច្ច។
លោកមានសំណួរមួយដែលតែងសួរខ្លួនឯងជារៀងរាល់ថ្ងៃ។ សំណួរនោះគឺ ៖«ប្រសិនបើថ្ងៃនេះជាថ្ងៃអវសាននៃជីវិតរបស់អ្នក តើអ្នកនឹងចង់ធ្វើអ្វីដែលខ្លួនកំពុងធ្វើនៅថ្ងៃនេះទេ?»។ សំណួរនេះបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅដែលជំរុញឱ្យមានការកែប្រែ និងខិតខំដើម្បីទទួលបានភាពប្រសើរឡើងជាប្រចាំ។
ដូច្នេះលោកអ្នក គួរកុំភ្លេចឆ្លុះបញ្ចាំងពីជីវិត និងសកម្មភាពរបស់ខ្លួន ហើយធ្វើការអភិវឌ្ឍ និងកែប្រែជាប្រចាំដើម្បីឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដរាបណាលោកអ្នកនៅមានជីវិត៕
ដោយ៖ រតនៈវិភូ